រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម Yoo Jae Seong អគ្គស្នងការនគរបាលស្តីទី នៃទីភ្នាក់ងារនគរបាលជាតិកូរ៉េ អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ ស្តីពី ”ការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ សម្រាប់ពលរដ្ឋកូរ៉េ” ក្រោមអធិបតីភាពដខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ចូ ហ្យន់ (Cho Hyun) រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋកូរ៉េ នៅសាលប្រជុំរាជធានីភ្នំពេញ នៃទីស្តីការក្រសួងមហាផ្ទៃ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







