Thursday, January 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម គួច ចំរើន ផ្តល់បាឋកថា «ភាព ជាអ្នកដឹកនាំ និងនវានុវត្តន៍»​ ជូនសិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល

ភ្នំពេញ ៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញធ្វើបាឋកថា ជូនដល់មន្ត្រីរាជការ សិស្សមន្ត្រី និងកម្មសិក្សាការី ឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាលស្តីពី “ភាព ជាអ្នកដឹកនាំ និងនវានុវត្តន៍”។ បាឋកថានេះ មានការអញ្ជើញចូលរួមពីសំណាក់​​​ ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ ព្រមទាំងមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញពីសិក្ខាកាមដែលជាសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមធ្យមឆ្នាំ២០២៥ នែសាលាភូមិន្ទរដ្ឋបាលសរុបប្រមាណ១០០០អង្គនាក់នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ថ្លែងក្នុងអង្គបាឋកថា​​ ឯកឧត្ដម គួច ចំរើន បានរៀបរាប់ថា “ភាពជាអ្នកដឹកនាំគឺជាសិល្បៈនៃការប្រើប្រាស់ឥទ្ធិពល កៀរគរការគាំទ្រ បំផុសគំនិត និងដឹកនាំក្រុមការងារសម្រចនូវគោលដៅរួម ឬដោះស្រាយការងារណាមួយ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ។” ឯកឧត្ដមបានបន្តថា “ភាពដឹកនាំ និងនវានុវត្តន៍ ត្រូវដើរទន្ទឹមគ្នា ដើម្បីជំរុញការងាររដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ជម្រុញប្រទេសជាតិឱ្យរីកចម្រើន ព្រមទាំងឆ្លើយតបបានពេញលេញចំពោះតម្រូវការរបស់ប្រជាពលរដ្ឋដែលតែងតែប្រែប្រួល។”

ផ្សារភ្ជាប់នឹងការលើកឡើងខាងលើ​ ឯកឧត្ដម ​ក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា បាឋកថានៅថ្ងៃនេះ នឹងចូលរួមចំណែកផ្តល់ជាចំណេះដឹង និងបទពិសោធ សម្រាប់កម្មសិក្សាការីដែលជាមន្ត្រីរាជការទាំងអស់យល់កាន់តែច្បាស់មួយកម្រិតទៀតពីសារ:សំខាន់នៃការផ្តល់សេវាសាធារណៈ និងការបម្រើសេវាសាធារណៈ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងការបង្ខិតសេវាសាធារណៈឲ្យខិតកាន់តែភ្ជាប់ជិតស្និទ រវាងអ្នកបម្រើសេវា និងអតិថិជនអ្នកទទួលសេវា ដែលនោះគឺប្រជាពលរដ្ឋ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×