ខេត្តកំពង់ចាម: ស្របពេលដែលចូលឆ្នាំសកលកាន់តែខិតជិតមកដល់ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តរួមហ្នឹងសហការីបានអញ្ជើញចុះពិនិត្យទីតាំងអាងទឹកបីកន្លែងក្នុងនោះមាន: ១.មុខធនាគារកាន់ណាឌីយ៉ា ២.មុខធនាគារជាតិខេត្ត ៤.កំពុងរង់ចាំមាត់ទន្លេក្នុងក្រុងកំពង់ចាម។ ដោយធ្វើការកែលម្អទំនើបកម្មនិងពង្រីកទំហំបន្ថែមព្រមទាំងបំពាក់ប្រព័ន្ធបាញ់ទឹករេរាំ ឱ្យកាន់តែស្រស់ស្អាត ដើម្បីប្រយោជន៍ទាក់ទាញភ្ញៀវជាតិទាំងនៅក្នុងខេត្តនិងក្រៅខេត្តមកកំសាន្តលេង។
លោកប្រាក់ ទិត្យ នាយកទីចាត់ការផែនការនិងវិនិយោគខេត្តមានប្រសាសន៍ហើយដឹងនារសៀលថ្ងៃទី១១ វិច្ឆិកាឆ្នាំ ២០២៥ថា: ចំពោះអាងទឹកទាំងបីដែលមានទីតាំងស្ថិតនៅក្នុងក្រុងកំពង់ចាមក្នុងនោះមានពីររាងចតុកោណកែងនិងមួយទៀតនៅមាត់ទន្លេរាងរង្វង់មូល
ដែលបានអភិវឌ្ឍន៍ក្រោមស្នាដៃអតីតជំនាន់អភិបាលខេត្តចាស់។ ហើយនៅក្នុងអាណិតទី២នេះ ឯកឧត្តមអភិបាលខេត្តបានយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីឲ្យកាន់តែមានភាពស្រស់ស្អាតគួរឱ្យទាក់ទាញ។
លោកប្រាក់ ទិត្យ មានប្រសាសន៍បន្តឲ្យដឹងទៀតថា ដោយបានការឯកភាពពី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ក្នុងការរៀបចំកែលម្អសួនច្បារនានា ក្នុងក្រុងកំពង់ចាម អោយកាន់តែមានភាពស្រស់បំព្រង, នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំបានដឹកនាំក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស អាជ្ញាធរមូលដ្ឋាន អអញ្ជេីញចុះពិនិត្យ សិក្សាលទ្ធភាព ក្នុងការរជួសជុលកែលម្អសួនច្បារ និងបំពាក់ប្រព័ន្ធបាញ់ទឹកទំនើប និងការតម្លើងអំពូលបំភ្លឺនៅលើសួនច្បារផ្លូវភ្លោះព្រះមុន្នីវង្ស និងសួនច្បារ តាមបណ្តោយមាត់ទន្លេ ស្ថិតក្នុងសង្កាត់កំពង់ចាម និងសង្កាត់បឹងកុក ក្រុងកំពង់ចាម ធ្វើយ៉ាងណាគួរឱ្យចាប់អារម្មណ៍ពីភ្នែកមហាជនគ្រប់ស្រទាប់វណ្ណៈ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ការរៀបចំតុបតែង កែលម្អសួនច្បារខាងលើ គឺជាជ្រុងមួយដែលធ្វើឲ្យក្រុងកំពង់ចាម កាន់តែមានសោភ័ណភាពស្រស់បំព្រង ទ្វេឡើង និងមានសុវត្ថិភាពខ្ពស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលំហែកំសាន្ត ប្រកបដោយផាសុខភា
និងសាកសមជាក្រុង ដែលទទួលបានជ័យលាភី ២អាណត្តិជាប់គ្នា “ទីក្រុងស្អាត រំដួល ៣ទង”។
រហូតមកដល់ព្រឹកថ្ងៃទី១១វិឆ្ឆិកា ក្រុមវិស្វករនៃមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ខេត្តបានចុះសិក្សាស្វែងយល់នៅតាមខេត្តដទៃ ដើម្បីមានគំនិតច្នៃប្រឌិតបង្កើតថ្មីធ្វើយ៉ាងណាឱ្យទីតាំងអាងទឹកទាំងបីកន្លែងត្រូវបានពង្រីកនិងស្រស់ស្អាតជាងមុនធ្វើយ៉ាងណាការស្ថាបនានេះនឹងឲ្យរួចរាល់មុនឱកាសបុណ្យឆ្លងឆ្នាំសកលចូលឆ្នាំ២០២៥ ចូលមកដល់៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី











