Tuesday, November 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះរដូវបើកនេសាទក៏ដោយ ជំនាញជលផលខេត្តចុះបង្ក្រាបទល្មើសនេសាទ សហការជាមួយសមត្ថកិច្ចចម្រុះរឹបអូសស្បៃមុង ជិតពីរពាន់ម៉ែត្រ

ខេត្តកំពង់ចាម: នៅក្នុងរដូវបិទនេសាទនិងរដូវបើកមេសាទកម្លាំងជំនាញជលផលខេត្តនៅតែបន្តប្រតិបត្តិការសហការជាមួយនគរបាល អាវុធហត្ថ ព្រមទាំងអាជ្ញាធរមូលដ្ឋានដោយបង្ក្រាបបានច្រើនករណី។ជាក់ស្ដែងនៅថ្ងៃទី១១វិច្ឆិកា ឆ្នាំ២០២៥ ជំនាញជលផល បានចុះបង្ក្រាបពីរគោលដៅក្នុងនោះមាន នៅបឹងធំនិងបឹងកេះ ដែលមានព្រំប្រទល់ជាប់ស្រុកបីគឺកងមាស ព្រៃឈរនិងកំពង់សៀម ដោយរឹបអូសបានវត្ថុតាងជាច្រើន ត្រូវបានកាប់បំផ្លាញចោលនៅនឹងកន្លែង ហើយជំនាញផ្ដេជ្ញាចិត្តបន្តបង្ក្រាបបទល្មើសនេះ នៅកន្លែងផ្សេងឱ្យបានដូចភ្លៀងរលឹម។

លោកលី ស្រុី នាយខាន់រដ្ឋបាលជលផលខេត្តបានឲ្យដឹងថា: ដោយមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមអភិបាលខេត្ត ប្រធានមន្ទីរកសិកម្មខេត្តព្រមទាំងពីសំណាក់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឲ្យកម្លាំងជំនាញយកចិត្តទុកដាក់បង្ក្រាបបទល្មើសនេសាទ ដែលមាននៅតាមតំបន់ផ្សេងៗ ក្នុងនោះមានព្រែកជាប់ទន្លេមេគង្គ។សកម្មភាពបានធ្វើឡើងបន្តបន្ទាប់ក្រោយពីមានកម្លាំងសហគមន៍មូលដ្ឋានរាយការណ៍មកជំនាញរបស់ខេត្ត។

លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តបន្តឲ្យដឹងទៀតថាជាក់ស្ដែងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ សកម្មភាពខណ្ឌរដ្ឋបាលជលផលកំពង់ចាម  សហការជាមួយអាជ្ញាធរស្រុកព្រៃឈរ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃឈរ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបបទល្មេីសជលផល រុះរើនិងបំផ្លាញចោលឧបករណ៍ខុសច្បាប់បានចំនួន ០៣ករណី នៅចំណុចរលំពោធិ៍,ចំណុចបឹងកេះ និងចំណុច
ក្របបាយ  ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបសមត្តកិច្ចសម្រេចកំទេចវត្ថុតាងបំផ្លាញចោល នៅនិងកន្លែង រួមមាន ៖
   -ឧបករណ៍លូស្បៃមុងចំនួន ៣៣មាត់
   -របាំងស្បៃមុងប្រវែង ១ ៧៥៥ ម៉ែត្រ
   -បង្គោលចម្រឹងចំនួន ៨៨០ដើម
   -ចាក់លែងត្រីចម្រុះទម្ងន់ ៦២គីឡូក្រាម ចាក់ចូលបឹងធម្មជាតិវិញផងដែរ។ សូមបញ្ជាក់ថារយៈពេលកន្លងមកករណីប្រើប្រាស់ឧបករណ៍ឆក់ដោយខុសច្បាប់ក្នុងនោះបានមកបង្រ្កាប៦ករណីស្មើមនុស្ស៨នាក់បញ្ជូនទៅឲ្យតំណាងអយ្យការអមសាលាដំបូងខេត្តសម្រេចដាក់ពន្ធនាគារ។ពិន័យអន្តរកាលចំនួន៥ករណី បានទឹកប្រាក់ចំនួន៣៩លានរៀលចូលរដ្ឋ។ជំនាញជលផលបន្តសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គហ្នឹងអាជ្ញាធរមូលដ្ឋានបង្ក្រាបបទល្បីសាទបន្ថែមទៀត៕ រក្សាសិទ្ធដោយ៖ ភ្នំប្រុសភ្នំស្រី

×