Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ដែល​មាន​ប្រដាប់​ភេទ​ធំ​បំផុត​ពិភពលោក ត្រូវ​បាន​ជួយ​សង្គ្រោះ​ឲ្យ​ផុត​ពី​សោកនាដកម្ម នៃ​ជីវិត​ហើយ​

spot_img

Forence Owiti Opiyo អាយុ ២១​ឆ្នាំ ជនជាតិ​កេន​យ៉ា មាន​ប្រដាប់ភេទ​ធំ​ជាង​មនុស្ស​ធម្មតា​ដល់​ទៅ​១០​ដង ជា​ហេតុ​ធ្វើឲ្យ​ជីវិត​របស់គាត់​ប្រែក្លាយ​ជា​សោកនាដកម្ម​មួយ​។​

Forence ពោលថា ៖ “​ខ្ញុំ​ពិតជា​ពុំ​ដឹង​ថា រឿង​អ្វី​កំពុង​កើតឡើង​លើ​រូបខ្ញុំ​ឡើយ​” -​រហូតទល់​ពេល​នេះ Forence នៅតែ​មិន​អាច​ជឿថា ខ្លួនឯង​មាន​ជំងឺ​ចម្លែក​បំផុត​ពិភពលោក​នោះ​ទេ​។ យុវជន​រូប​នេះ មាន​ប្រដាប់ភេទ​” ទំហំ​ធំ​ជាង​មនុស្ស​ធម្មតា​ដល់​ទៅ​១០​ដង​ឯណោះ ហើយ​វា​ជា​មូលហេតុ​រុញច្រាន​ជីវិត​របស់​គាត់​ឲ្យទៅ​ជា​សោកនាដកម្ម​មួយ​។ ដោយសារ​តែ​ចម្លែក​យ៉ាងនេះ លោក​រង​ការ​ម៉ាក់​ងាយ គ្មាន​មិត្តភក្តិ​រាប់រក ហើយ​កាន់តែ​ពុំ​អាច​មាន​គូស្នេហ៍​បាន Forence គិត​ថា​ជីវិត​របស់​ខ្លួន​ពិតជា​ទាល់ច្រក​និង​ត្រូវ​រង​ស្ថានភាព​បែប​នេះ​ពេញ​មួយជីវិត​។ ប៉ុន្តែ​ជា​ភ័ព្វ​សំណាង គ្រា​ដែល​រូបថត​របស់​លោក​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​អំពាវនាវ​ទឹក​ចិត្តសប្បុរស ជួយសង្គ្រោះ​ជីវិត​របស់​គាត់​។​

​តាមរយៈ​នោះ​ចុងក្រោយ​លោក​ទទួលបាន​ការព្យាបាល​ដោយ​ពុំ​យក​កម្រៃ ។ គេ​បាន​វះកាត់​ចោល​ប្រដាប់ភេទ “​សល់​” ដែល​ប៉ាន់ស្មាន​ដល់​ទៅ​ជាង ១០​គីឡូក្រាម​។ មកទល់ពេលនេះ Forence អាច​ដើរ​ធម្មតា​បាន​វិញ​ហើយ​។​

​អនាគត​មួយ​ថ្មី​កំពុងស្ថិត​នៅ​ពី​មុខ​លោក​៕ ដោយ ៖ ចន្ទ្រា​

spot_img
×