ភ្នំពេញ ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរលោកជំទាវ ប៊ូយ ធិមីញហ៊យ (BUI THI MINH HOÀI) សមាជិកការិយាល័យ នយោបាយមជ្ឈិមបក្ស លេខាមជ្ឈិមបក្ស លេខាបក្សនៃគណៈកម្មាធិការមជ្ឈិមរណសិរ្ស
និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។
ក្នុងឱកាសដ៏វិសេសវិសាល នៃកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមអាណត្តិទីX កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ អង្គប្រជុំពេញអង្គបានសម្រេចជ្រើសតាំង លោកជំទាវប្រធាន ជាប្រធានគណៈកម្មាធិការមជ្ឈិម រណសិរ្សមាតុភូមិវៀតណាមអាណត្តិទី៥ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងនាមថ្នាក់ដឹកនាំ បុគ្គលិក នៃក្រុម ប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សូមសម្ដែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងអបអរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុតក្នុងឱកាសដ៏មហានក្ខត្តឬក្សនេះ។
ក្នុងឱកាសដ៏មហានក្ខត្តឬក្សថ្លៃថ្លានេះ សូមបួងសួងដល់គុណបុណ្យវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយទ្រទ្រង់ លោកជំទាវ ប្រធាន ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម សូមបានប្រកប ដោយសុខភាពពេញ បរិបូណ៍ សិរីមង្គល វិបុលសុខគ្រប់ប្រការ មានជន្មាយុយឺនយូរ ដើម្បីដឹកនាំការងារឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើន និង សម្រេចបាននូវសមិទ្ធផលថ្មីៗ ជាច្រើនជូនជាតិមាតុភូមិ និងប្រជាជនវៀតណាម។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ លោកជំទាវប្រធាន ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហ ប្រតិបត្តិការជាប្រពៃណីរវាងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងគណៈកម្មាធិការមជ្ឈិមរណសិរ្ស មាតុភូមិវៀតណាម កាន់តែត្រូវបានពង្រឹងពង្រីកយ៉ាងជិតស្និទ្ធ និងរឹងមាំខ្លាំងក្លាថែមទៀត តាមទឹសស្លោករបស់ថ្នាក់ដឹកនាំ កំពូលប្រទេសទាំងពីរ “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងស្ថិតស្ថេរយូរអង្វែង”។ សូមលោកជំទាវប្រធាន ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ ជួបតែសុភមង្គល និង វិបុលសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ សូម លោកជំទាវប្រធាន ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ។





