Wednesday, November 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនជនជាតិឥណ្ឌូនេស៊ីចំនួន ៣០នាក់ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញចេញពីប្រទេស ករណីធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ សូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មាន ជាតិ និងអន្ដរជាតិជ្រាបថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងាររួមរបស់ភាគីកម្ពុជាក្នុងការអនុវត្ត ផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស ដោយមានកិច្ចសហការពីអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្ម (គ.ល.ក.) និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទីតាំងកាស៊ីណូមួយកន្លែង ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចជំនាញបាន រកឃើញបទល្មើសជាក់ស្តែងចំនួន ០៣បន្ទប់ ដែលលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ០២បន្ទប់ មានគោលដៅទៅប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន និង០១បន្ទប់ផ្សេងទៀត មានបទល្មើស ធ្វើអាជីវកម្មប្ដូរប្រាក់ និងរូបិយប័ណ្ណឌីជីថលដោយខុសច្បាប់ ក្នុងចំណោមបន្ទប់ផ្សេងៗដែលមិនមានការប្រើប្រាស់ និងមានមួយចំនួនកំពុងជួសជុល។

ប្រតិបត្តិការនេះធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការចែករំលែកព័ត៌មាន រវាងនគរបាលភូមិន្ទថៃ និង នគរបាលជាតិកម្ពុជា ស្របតាមផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការវាងនគរបាលកម្ពុជា និង នគរបាលភូមិន្ទថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេស ម៉ាឡេស៊ី និងតាមការស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្របតាមផែនការ រយៈពេលខ្លី និងវែង លើការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សូមបញ្ជាក់ផងដែរ នគរបាលជាតិកម្ពុជាបានទទួលព័ត៌មានចារកម្មពីភាគីថៃនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងទីតាំង ខាងលើមានឧក្រិដ្ឋជនជនជាតិថៃសម្ងំលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចូលទៅប្រទេសថ
តាមរយៈជនជាតិថៃចំនួន ០២នាក់ ដែលបានលួចឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជាដើម្បីបមើ ការងារជាអ្នកបើកគណនីសម្រាប់ទទួលនិងផ្ទេរប្រាក់ ហើយត្រូវបានចាប់ខ្លួនក្រោយពេលត្រឡប់ទៅវិញ។ ផ្អែកតាមព័ត៌មានដែលទទួលបានពីភាគីថៃ និងតាមការស៊ើបអង្កេត សមត្ថកិច្ចពុំបានពិនិត្យឃើញមាន សកម្មភាពជាក់ស្ដែងឆបោកទៅប្រទេសថៃនោះទេ ប៉ុន្តែមានបទល្មើសជាក់ស្ដែងផ្សេងទៀតត្រូវបានសមត្ថកិច្ច ជំនាញចាត់វិធានការដូចជា៖
១. បញ្ជូនខ្លួនជនជាតិឥណ្ឌូនេស៊ីចំនួន ៣០នាក់ (ស្រី០៦នាក់) ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញចេញពីប្រទេស ព្រមទាំងបញ្ចូនសំណុំរឿងទៅតុលាការ ដើម្បីបន្តស្វែងរកចាប់ខ្លួន មេក្លោងឧក្រិដ្ឋជនពាក់ព័ន្ធនឹងការឆបោកទៅប្រទេសហ្វីលីពីន ដែលកំពុងរត់គេចខ្លួន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×