Thursday, November 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្និសីទប្រធានសភានអន្តរសភា (ISC) អំពាវនាវឱ្យមានការគោរព និងការអនុវត្តពេញលេញនូវសេចក្ដីប្រកាសរួមរវាងកម្ពុជា និងថៃ

រដ្ឋធានីអ៊ីស្លាម៉ាដាដ ប្រទេសប៉ាគីស្ថាន ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥: សន្និសីទប្រធានសភានៃអន្តរសភា (ISC) បានតាមដានការវិវត្តន៍ថ្មីៗនៃជម្លោះព្រំដែនកម្ពុជា-ថៃដោយ យកចិត្តទុកដាក់។ យើងសូមអបអរសាទរចំពោះសេចក្តីប្រកាសរួមដើម្បីសន្តិភាពដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពូរ ប្រទេសម៉ាឡេស៊ី ក្រោមសក្ខីភាពរបស់ប្រធានាធិបតីសហរដ្ឋ អាមេរិក ដូណាល់ ត្រាំ និងឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាន។ ប៉ុន្តែ យើងមានការព្រួយបារម្ភអំពីរបាយការណ៍ថ្មីៗនេះ ដែលអះអាងថាអាជ្ញាធរថៃបានសម្រេចអនុម័ត ការផ្អាកអនុវត្តសេចក្តីប្រកាសរួម និងអនុញ្ញាតឱ្យមានប្រតិបត្តិការយោធាប្រឆាំងនឹងកម្ពុជា ដែលការណ៍ នេះបានធ្វើឱ្យកិច្ចព្រមព្រៀងសន្តិភាពដែលរកបានដោយលំបាកនេះស្ថិតក្នុងភាពផុយស្រួយបំផុត។ សេចក្ដីប្រកាសរួមបានបញ្ជាក់សារជាថ្មីអំពីការប្ដេជ្ញាចិត្តមុតមាំរបស់ប្រទេសទាំងពីរក្នុងការបញ្ចប់ការប្រយុទ្ធគ្នា ការពារមិនឱ្យមានការបំផ្លិចបំផ្លាញបន្ថែមទៀត និងការជម្លៀសប្រជាជន ព្រមទាំងបញ្ចៀសការ ស្លាប់បាត់បង់ជីវិត តាមរយៈការមិនប្រើប្រាស់ការគំរាមកំហែង ឬការប្រើប្រាស់កងកម្លាំង ការដោះស្រាយ ជម្លោះដោយសន្តិវិធី ការគោរពព្រំដែនអន្តរជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងការលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាព ដោយឈរលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមកចំពោះឯករាជ្យភាព អធិបតេយ្យភាព សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិ។

ISC នឹងបន្តប្ដេជ្ញាធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីដោះស្រាយការប្រឈមរួម និងលើកកម្ពស់គោល ការណ៍នៃការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពរួម និងគុណតម្លៃរួមជាសកលដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។ ក្នុងន័យនេះ យើងសូមអំពាវនាវដោយស្មោះស្ម័គ្រដល់ភាគីទាំងពីរឱ្យគោរពយ៉ាងម៉ឺងម៉ាត់
និងអនុវត្តពេញលេញនូវគោលការណ៍ដែលបានឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួម… ដើម្បីបន្ធូរបន្ថយ ភាពតានតឹង ស្តារទំនុកចិត្ត និងសន្តិភាពតាមព្រំដែន ដោះស្រាយភាពខុសគ្នាដោយសន្តិភាព ក្នុងស្មារតីន ភាពជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាព ព្រមទាំងសហការគ្នាក្នុងការស្ដារទំនាក់ទំនងការទូត និង ផលប្រយោជន៍ទៅវិញទៅមក ដើម្បីនាំសន្តិភាព និងសន្តិសុខពេញលេញ ដល់ប្រទេសទាំងពីរ និងតំបន់ ទាំងមូល។

យើងក៏សូមអំពាវនាវឱ្យថៃដោះលែងជាបន្ទាន់នូវយុទ្ធជនកម្ពុជាទាំង១៨ រូប ដែលត្រូវបានចាប់ខ្លួនបន្ទាប់ ពីកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាន ដើម្បីបង្ហាញពីបំណង និងឆន្ទៈល្អ ក្នុងការលើកកម្ពស់ ការទុកចិត្តគ្នាទៅវិញទៅមក និងការកសាងជំនឿទុកចិត្ត ដើម្បីសន្តិភាព និងស្ថិរភាព ស្របតាមច្បាប់ មនុស្សធម៌ និងច្បាប់អន្តរជាតិ ព្រមទាំងផ្តល់តម្លៃដល់ទស្សនៈវិស័យនៃការកសាងសហគមន៍អាស៊ាន ដែលត្រូវបានកសាងឡើងស្របតាមស្មារតីនៃសមភាព និងសន្តិសហវិជ្ជមាន៕រក្សាសិទ្ធដោយ៖សុទ្ធលី

×