Thursday, November 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក លឹម តុងហួត  ៖ ការប្រើប្រាស់App NoDrug កាន់តែច្រើនបញ្ហាគ្រឿងញៀននឹងថយចុះកាន’តែរហ័ស

រាជធានីភ្នំពេញ៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងបែបនេះ ក្នុងពិធីផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន App NoDrug និងប្រលងវោហាកោសល្យដល់និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ក្រោមអធិបតីភាព ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារក្រសួង ស្ថាប័នទាំងពីរ ព្រមទាំងនិស្សិតសាកលវិទ្យាល័យភូមិន្ទចំការដូងចំនួនជាង៦០០ នាក់ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។

ថ្លែងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធអគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំការថ្លែងអំណរគុណពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់ថ្នាក់ដឹកនាំក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបានសំណូមពរដល់អ្នកចូលរួមទាំងអស់ពិសេសយុវជនជានិស្សិតត្រូវផ្សព្វផ្សាយពីApp NoDrug ឲ្យបានផុលផុសក្នុងចំណោមមិត្តភ័ក្រ្ត ក្រុមគ្រួសារ ព្រោះថា កាលណាការប្រើប្រាស់App NoDrugកាន់តែច្រើននោះបញ្ហាគ្រឿងញៀននឹងថយចុះ កាន់តែរហ័ស។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ការប្រលងវោហាកោសល្យពិតជាបានលើកកម្ពស់ចំណេះដឹងព្រោះថា ការស្រាវជ្រាវចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនក៏ដូចជាលើកកម្ពស់ចំណេះដឹងពី App NoDrug មានសមត្ថភាពផ្សព្វផ្សាយបន្តបានកាន់តែទូលំទូលាយ មានគុណភាព ប្រសិទ្ធភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×