Friday, November 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញពិនិត្យដំណើរការនៃសកម្មភាពរោងចក្រកៀបយកប្រេងគ្រាប់ក្នុងផ្លែដូងប្រេង និងរោងចក្រចម្រាញ់កៀបយកសាច់ក្រៅផ្លែដូងប្រេង

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងតំបន់អន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញដឹកនាំក្រុមការងារកសិកម្ម កសិ-ឧស្សាហកម្ម មកពិនិត្យដំណើរការនៃសកម្មភាពរោងចក្រកៀបយកប្រេងគ្រាប់ក្នុងផ្លែដូងប្រេង ដែលមានកម្លាំងផលិត៦០តោនក្នុងមួយថ្ងៃ និងរោងចក្រចម្រាញ់កៀបយកសាច់ក្រៅផ្លែដូងប្រេង ដែលមានកម្លាំងផលិត៦០តោនក្នុងមួយម៉ោង។

តម្លៃប្រេងដូងឆៅឡើងចុះៗជាធម្មតា ប៉ុន្តែសម្រាប់តម្លៃបច្ចុប្បន្ននេះគឺល្អ ។

បន្តមកបានអញ្ជើញដឹកនាំក្រុមការងារមកពិនិត្យថ្នាលបណ្ដុះកូនដូងប្រេងចំនួន ១០០,០០០ដើម គ្រោងនឹងយកទៅដាំជំនួសដើមដូងប្រេងចាស់ហួសអាយុ នាដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៦ខាងមុខនេះ។ ការវិនិយោគទៅលើការដាំ និងរោងចក្រកែច្នៃនេះ បានផ្តល់ការងារមិនចេះរីងស្ងួតជូនបុគ្គលិក កម្មករ ដោយផ្ទាល់ និងដោយប្រយោលប្រមាណជិតមួយម៉ឺននាក់។ រក្សាសិទ្ធដោយ៖សុទ្ធលី

×