Friday, November 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា វៀតណាម លាបថ្នាំលើបង្គោលព្រំដែន លេខ ១៧១ ច្រកព្រំដែន បាវិត-ម៉ុកបាយ

ស្វាយរៀង ៖ ក្នុងឱកាសជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែន ថ្នាក់រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-វៀតណាម លើកទី២ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញគោរពបង្គោលព្រំដែន និង លាបថ្នាំលើបង្គោលព្រំដែនលេខ១៧១ និងពិនិត្យមើលការដើរល្បាតរួមគ្នារវាងកងការពារព្រំដែន ប្រទេសទាំង២ កម្ពុជា-វៀតណាម ។សូមបញ្ជាក់ថា: ច្រកព្រំដែនបាវិត- ម៉ុកបាយ គឺជាតំបន់បង្គោលព្រំដែនលេខ១៧១ ដែលបានសាងសង់នៅថ្ងៃ ទី៩ ខែកក្កដា ឆ្នាំ២០០៦ ហើយបានសម្ពោធនៅថ្ងៃទី២៧ ខែកញ្ញា ឆាំ២០០៦។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក រដ្ឋាភិបាលប្រជាពលរដ្ឋ និងកងកម្លាំងការពារព្រំដែន នៃ ប្រទេសទាំងពីរ កម្ពុជា- វៀតណាម តែងតែបានប្រកៀកស្មាគ្នាក្នុងការគ្រប់គ្រង ការពារថែរក្សានិមិត្តសញ្ញា និងរក្សាភាពដើម នៃបង្គោលព្រំដែន កសាងចំណងទំនាក់ទំនងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមគ្នារវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ។ដោយឡែកចំពោះការសហការដើរល្បាតរួមគ្នា គឺជាខ្លឹមសារសំខាន់មួយ បង្ហាញពីការសហការ និងការសម្របសម្រួលជិតស្និទ្ធក្នុងការគ្រប់គ្រងការពារខ្សែបន្ទាត់ព្រំដែន និងបង្គោលព្រំដែននៃប្រទេសទាំងពីរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×