Friday, November 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តណែនាំឲ្យពលរដ្ឋត្រូវចេះអនាម័យក្នុងការរស់នៅជៀសវាងកុំឲ្យមានជំងឺ

កំពង់ចាម÷ ក្នុងរដូវវស្សាទឹកទន្លេមេគង្គបន្លើងមកលិចដំណាំរបស់ពលរដ្ឋតាមដងទន្លេមេគង្គ ក្នុងនោះបានធ្វើឲ្យពួកគាត់ជួបនៅកង្វះខាតផ្នែកជីវភាពមួយកម្រិត។ដោយមើលឃើញពីការខ្វះខាតបែបនេះត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តហ្នឹងសហការីនាំយកអំណោយស្បៀងអាហារទៅចែកជូនដោយធ្វើឡើងនារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណសាលាស្រុកកោះសូទិនដែលមានចំនួនជិត២០០គ្រួសារ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តបានពាំនាំ ការផ្តាំផ្ងើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងឯកឧត្តមសន្តិបណ្ឌិត នេត្រ សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ដែលជានិច្ចកាលសម្តេចតែងតែ គិតគូរ យកចិត្តទុកដាក់ រាល់សុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច ទីណាមានទុក្ខលំបាករបស់ប្រជាពលរដ្ឋគឺមានវត្តមាន សម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល តែងតែរួមសុខរួមទុក្ខជាមួយពលរដ្ឋគ្រប់ពេលវេលាមិនថាថ្ងៃឬយប់នោះទេ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថាក្នុងនាមរដ្ឋបាលខេត្តសូមចូលរួមសោកស្តាយចំពោះការខូចខាត ផលដំណាំ ស្រូវ ចំការ ដោយសារ ទឹកជំនន់ នាពេលកន្លងទៅ ធ្វើឲ្យប្រជាពលរដ្ឋប៉ះពាល់ដល់ជីវភាព។ ឯកឧត្តម បានស្នើដល់ប្រជាកសិករ បន្តដំដុះ ស្រូវ ផលដំណាំផ្សេងៗ ឡើងវិញ ក្រោយពេលទឹកស្រក  ដើម្បីបង្ក បង្កើន ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃនិងរួមចំណែកជាមួយរដ្ឋាភិបាល បង្កើនសេដ្ឋកិច្ចក្នុងប្រទេសរបស់យើងឲ្យកាន់តែរីកធំធាត់។

ជាចុងក្រោយឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ សុំយកចិត្តទុកដាក់ មើលថែទាំសុខភាពឲ្យបានល្អ ត្រូវបរិភោគស្អាត ផឹកស្អាត រស់នៅស្អាត បើសិន មានអាការៈមិនស្រួលខ្លួន ឆាប់រួសរាន់ទៅមណ្ឌលសុខភាពដែលនៅកៀកក្នុងភូមិឋានពិនិត្យសុខភាពហ្នឹងព្យាបាលជំងឺឲ្យបានទាន់ពេលវេលាធ្វើយ៉ាងណាហើយយើងមានសុខភាពរឹងមាំល្អ៕រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×