Friday, November 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីឥណទានម្នាក់ ត្រូវបានអតិថិជនម្នាក់ដែលជំពាក់លុយអង្គការ វាយសម្លាប់ពេលនាងទៅទារលុយ ហើយយកសាកសពទៅកប់នៅក្រោយផ្ទះក្បែរ ដើម្បីបំបាត់ភស្តុតាង

កំពង់ធំ ៖ នារីម្នាក់ជាមន្ត្រីឥណទាន(CO)បានបាត់ខ្លួនកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរកឃើញហើយ​ គឺត្រូវបានអតិថិជនសម្លាប់យ៉ាងសាហាវ ហើយយកសាកសពទៅកប់នៅក្រោយផ្ទះក្បែរបង្គន់ នៅភូមិដែលគាត់រស់នៅ ស្ថិតនៅភូមិឬស្សី ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញ​សពហើយ​ នៅថ្ងៃទី១៤ ខែវិច្ឆិកា​ ឆ្នាំ២០២៥នេះ​ ។

សពនារីម្នាក់ ឈ្មោះ ហ៊ីម ទីណា អាយុ ២២ ឆ្នាំ រស់នៅ ភូមិឬស្សីល័រ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ជាបុគ្គលិក មីក្រូហិរញ្ញវត្ថុ អង្គរគ្រួសារខ្មែរ បានបាត់ខ្លួន ពេលទៅទារលុយគេ នៅក្នុងភូមិ ។

ករណីនេះ សមត្ថកិច្ចនគរបាល កំពុងធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យ ឈ្មោះ ម៉ន សីហា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×