Saturday, November 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសក្លាហានម្នាក់ ដែលទាត់ធាក់លើនារីម៉ាស្សា សងជំងឺចិត្តនាង ១ ២០០ដុល្លារ ( របូតលុយចេញពីខ្លួនយ៉ាងស្រួលដោយសាររពឹសដៃជើង) ឯសមត្ថកិច្ចវិញ ដូចគេឆ្កៀលចន្លុះ ទើបចាត់ការ

ភ្នំពេញ ៖ បុរសក្លាហាន ខឹងនារីប្រកបរបរម៉ាស្សាម្នាក់ មិនព្រមចេញក្រៅទៅជាមួយខ្លួន ក៏វាយទាត់ធាក់ រួចហើយរត់គេចខ្លួន ដែលហេតុការណ៍នេះកើតឡើង នៅចំណុចផ្លូវបេតុង ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប៉ុន្តែ ពេលនេះ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួនយ៉ាងស្រួល ព្រោះជនដៃដល់ចូលខ្លួនមកដល់ស្រាយ  ហើយសមត្ថកិច្ច ក៏បានកោះហៅនារីរងគ្រោះឲ្យចូលខ្លួនដោះស្រាយដែរ , បន្ទាប់មក គឺជនដៃដល់អស់ ១ ២០០ដុល្លារ របូតចេញពីខ្លួនយ៉ាងស្រួល គឺនាងរងគ្រោះជាអ្នកទាមទារសំណង់ជំងឺចិត្ត ហើយបុរសក្លាហាននោះក៏យល់ព្រម បើមិនដូច្នេះទេ ទៅគុក។

បុរសជាជនដៃដល់ ឈ្មោះ​ មាឃ​ ម៉ារ៉ាឌី​ មមុខរបរជាម្ចាស់យានដ្ឋាន និងជាជាងជួសជុសរថយន្ត​ មានទីលំនៅផ្ទះលេខ​១៣  ផ្លូវរទេះភ្លេីង​ ភូមិកាកាប​ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ  ប្រព្រឹត្តល្មើស កាលពីថ្ងៃទី២៣ ខែតុលា​ ឆ្នាំ២០២៥ នៅចំណុចហាងម៉ាស្សា-កោសជប់ ផ្លូវរទេះភ្លេីង​ ភូមិតិក្ខបញ្ញោ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ។

តាមមន្ត្រីនគរបាល បានឱ្យដឹងថា ជនដៃដល់រូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង ៣និង៤៥នាទីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីចូលខ្លួនទៅដោះស្រាយសម្របសម្រួលសងជំងឺចិត្តទៅនារីរងគ្រោះ។ តាមព័ត៌មានឱ្យដឹងថា ក្នុងការសម្របសម្រួលនារីរងគ្រោះបានទារជំងឺចិត្ត ៣០០០ដុល្លារ និងដោយមានការសម្របសម្រួលគ្នា ទើបត្រូវរ៉ូវ ១ ២០០ដុល្លារ។

គួរបញ្ជាក់ឡើងវិញថា នារីម៉ាស្សាម្នាក់នេះ ត្រូវបានជនដៃដល់វាយទាត់ធាត់ បន្ទាប់ពីទៅរកសេវាផ្លូវភេទនៅក្នុងហាងម៉ាស្យា-កោសជប់, ប៉ុន្តែបុរសនេះបានបបួលនាងឲ្យចេញទៅក្រៅ នាងពុំព្រមទៅ ក៏ផ្ទុះហិង្សាតែម្ដង, អំពើហិង្សានេះ ក៏បានបែកធ្លាយវីដេអូ ពីសកមភាពព្រៃផ្សៃ កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១៣ ខែវិច្ឆិកា បន្ទាប់ពីស្ត្រីរងគ្រោះ បានប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ ជិត១ខែមកហើយ  គ្មានចំណាត់ការ ក៏ដាច់ចិត្តហៅអ្នកព័ត៌មាន ទៅឡាយដល់ហាងម៉ាស្យា-កោសជប់ តែម្តង ទើបមានការអន្តរាគមន៍ផ្នែកច្បាប់… យី… ដូចគេឆ្ងៀលចន្លុះ ?! ៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ  CEN

×