ភ្នំពេញ ៖ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតជូនលោក Michael Damon និងលោក Yves Deria ផលិតករភាពយន្តមកពីប្រទេសបារាំងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើគម្រោងរៀបចំថតភាពយន្តឯកសារនៅកម្ពុជាដែលផ្តោតសំខាន់លើសក្តានុពល និងការរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ ដែលក្នុងនោះរួមមាន វិស័យវប្បធម៌ ទេសចរណ៍ សេដ្ឋកិច្ច ជាដើម៕ រក្សាសិទ្ធដោយ៖សុទ្ធលី






