Saturday, November 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នរកចាប់ជា​តិ​ដុតផ្ទះម្តាយបង្កេីត​និងប្អូនស្រីខ្លួនបង្កេីត​ឆេះខ្ទេចអស់២ខ្នង ជនសង្ស័យត្រូវសមត្ថកិ​ច្ចឃាត់ខ្លួន

កំពង់ស្ពឺ ៖​ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឲ្យដឹងថា ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បា​លខេត្ដកំពង់ស្ពឺ​ កំលាំងអធិការដ្ឋាននគរបាលស្រុកគ​ងពិសី​ ដឹកនាំដោយលោកវរសេនីយ៍ឯក​ យ៉ាង​ សុ​ខលី​ អធិការនគរបាលស្រុក​ បា​នធ្វេីអន្ដរាគមន៍រថយន្ដ​ពន្លត់អគ្គិភ័យចេញប្រតិបត្ដិការសង្រ្គោះករណីឆេះ​ផ្ទះ២ខ្នង​ នៅរសៀលថៃ្ងទី​១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិបឹងប្រស្រែ​ ឃុំព្រៃញាតិ​ ស្រុកគងពិសី​ ខេត្ដកំពង់​ស្ពឺ​ ។

ជាលទ្ធផលដោយសារតែការទទួ​លបានព័ត៌មានយឺត​ និងការជួយអ​ន្ដរាគមន៍មានការយឺតយូរធ្វេីឱ្យអគ្គិភ័យឆេះលេបត្របាក់ផ្ទះទាំង២ខ្នងអស់ស្ទេីតែទាំងស្រុង​ ករណីអគ្គិភ័យនេះបណ្ដាលមកពី​ តួអង្គនរកចាប់ជា​តិ​ដុតផ្ទះម្តាយបង្កេីត​និងប្អូនស្រីខ្លួនបង្កេីត​ ជនសង្ស័យដែ​លសមត្ថកិ​ច្ចឃាត់ខ្លួនមានឈ្មោះ សយ លីម ភេទប្រុ​ស អាយុ ៣៥ឆ្នាំ រស់នៅភូ​មិឃុំកើតហេតុខាងលើ ជាកូនប​ង្កេីតដែលមានម្តាយឈ្មោះ ទន់ ណាត អា​យុ ៦០​ឆ្នាំ ផ្ទះឈើលើថ្មក្រោម ទទឹ​ង៦ម៉ែត្រ បណ្តោយ៧ម៉ែត្រ និងឆេះផ្ទះប្អូនស្រីរបស់ខ្លួនឈ្មោះ ស​យ និច អាយុ ៣២ឆ្នាំ ឆេះអស់ទាំងស្រុង ជាក់ស្ដែងឆេះរបស់របរប្រើ​ប្រាស់ក្នុងផ្ទះដូចជា៖-ប្រាក់ដុល្លាអាមេរិក៣០០ដុល្លា -វិញ្ញាបនបត្រសម្គាល់ម្ចាស់អច​លនវត្ថុ​​ ៤សន្លឹក -កង់អាគុយ១គ្រឿង-អត្តសញ្ញាណប័ណ្ណ២សន្លឹក-ស្រូវចំនួន២៥០គីឡូក្រាម-ទូទឹកកក១គ្រឿង-ធុងបាស់១គ្រឿង-សម្លៀកបំពាក់-កាតវ៉ាក់សាំង ប័ណ្ណក្រីក្រ កាតគ្រីម៉ូតូ ២​ សន្លឹក-សំបុត្រកំណើត សៀវភៅស្នាក់​នៅ -សម្លៀកបំពាក់ទាំងអស់​៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×