Monday, November 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ៖ តាំងពីថៃបិទព្រំដែនមកកម្ពុជាមិនដែលទៅសុំបើកទេ ហើយទោះបីបិទ១០០ឆ្នាំទៀត ក៏កម្ពុជាមិនទៅស្នើសុំបើកវិញនោះដែរ

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បញ្ជាក់ថា តាំងពីថៃបិទព្រំដែនមកកម្ពុជាមិនដែលទៅសុំបើកទេ ហើយទោះបីបិទ១០០ឆ្នាំទៀត ក៏កម្ពុជាមិនទៅស្នើសុំបើកវិញនោះដែរ។

ក្នុងពិធីអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ឆ្នាំ២០២៥នាវិទ្យាស្ថានជាតិអប់រំ ព្រឹកថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្ដេចតេជោ បានបញ្ជាក់ថា សម្ដេចប្រឆាំងដាច់ខាតចំពោះសំណើរណាមួយដែលទៅសុំបើកព្រំដែនកម្ពុជា-ថៃ ព្រោះរឿងនេះយើងបានដឹងគ្រប់គ្នាហើយ គឺថៃជាអ្នកបិទព្រំដែនដោយឯកតោភាគី។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងនាមជាអគ្គភស្តុភាជាន់ខ្ពស់សម្រាប់កងកម្លាំងប្រដាប់អាវុធ បានប្រកាសថា កម្ពុជានឹងមានការផលិតនូវប្រព័ន្ធការពារដល់កងទ័ពទាំងអស់ ហើយថែមទាំងនាំចេញទៅក្រៅប្រទេសផងដែរ៕

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ហើយថា គ្មានកិច្ចព្រមព្រៀងណាមួយដែលដោះដូរដី ដើម្បីទទួលបានសន្ដិភាពនោះទេ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍អំពាវនាវឱ្យប្រជាពលរដ្ឋ គាំទ្ររាជរដ្ឋាភិបាលបន្តការអនុវត្តនូវខឿនការពារជាតិរបស់ប្រជាជន។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ត្រូវការពារសន្តិភាព កុំចាំបាត់សន្តិភាព ទើបស្វែងរកសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តអំពាវនាវឲ្យមានការគាំទ្រដល់រាជរដ្ឋាភិបាលឲ្យមានខឿនការពាររបស់ប្រជាជន មិនមែនត្រឹមតែកងទ័ពយកទៅការពារជាតិនោះទេ គឺត្រូវមានការចូលរួម ពីគ្រប់បងប្អូនប្រជាពលរដ្ឋទាំងអស់។

សពខ្មោចដែលស្អុយនៅតាមទល់ដែន មិនមែនរបស់ខ្មែរទេ ព្រោះខ្មែរអត់មានបាត់ទ័ពទេ, ហើយទ័ពខ្មែរក៏មិនបានចូលទៅដីគេដែរ។ ដូច្នេះ សូម ពលរដ្ឋថៃខ្លួនឯងតាមរកកូន រកចៅ ដែលបានបាត់ខ្លួនទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×