Monday, November 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ៖ បញ្ហានៅភូមិព្រៃចាន់! គេចង់ឱ្យយើងផ្ទុះអាវុធភ្លាម គេបាញ់ចំពាមកៅស៊ូមកយើងស្ទើររាល់ថ្ងៃ ប៉ុន្តែយើងមិនតបតនោះទេ

ភ្នំពេញ ៖ ក្នុងពិធីអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ឆ្នាំ២០២៥នាវិទ្យាស្ថានជាតិអប់រំ ព្រឹកថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន៖ “បញ្ហានៅភូមិព្រៃចាន់! គេចង់ឱ្យយើងផ្ទុះអាវុធភ្លាម។ ខ្ញុំសួរថាលទ្ធផលនឹងចេញយ៉ាងម៉េច? គេកំពុងឱ្យញុះឱ្យយើងផ្ទុះអាវុធ គេបាញ់ចំពាមកៅស៊ូមកយើងស្ទើររាល់ថ្ងៃ ប៉ុន្តែយើងមិនតបតនោះទេ ព្រោះថាវាបានដើរដល់ដំណើរការនៃបទឈប់បាញ់ ដែលយើងត្រូវគោរព! បានដើរដល់សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ ដែលមានទាំងម៉ាឡេស៊ី និងអាម៉េរិកចុះហត្ថលេខាដឹងលឺ ហើយក៏មានទាំងចិនផងដែរ រួមជាមួយមិត្តភក្តិនៅលើពិភពលោកបានដឹងលឺរឿងនេះ”។

សម្តេចតេជោ ហ៊ុន សែន៖ “បើជាតិត្រូវគេបំពានហើយ នោះសាសនាក៏ត្រូវគេបំពានដែរ! យើងសុំតែសុខទេ ហើយយើងក៏មិនឈ្លានពានអ្នកណាដែរ។ គេចោទយើងថាយើងយកដីគេ! ខ្ញុំសូមបញ្ជាក់ថាយើងបាត់បង់ដីអស់ច្រើនណាស់មកហើយ យើងការពារតែប៉ុណ្ណឹងទៅបានហើយ”។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឆ្លើយនូវចម្ងល់មហាជនជាច្រើនដែលចោទសួរថា ពេលយោធាថៃបាញ់ប្រហារលើពលរដ្ឋស៊ីវិលនៅភូមិព្រៃចាន់ ហេតុអ្វីរាជរដ្ឋាភិបាលមិនបាញ់តបវិញ? ជុំវិញរឿងនេះ សម្ដេចតេជោ បានបញ្ជាក់ថា ប្រសិនបើផ្ទុះអាវុធ តើមានមនុស្សស្លាប់តែម្នាក់ និងរបួសបីនាក់នេះទេ? ប្រាកដណាស់គឺលើសពីនឹង។

សម្ដេចតេជោ បញ្ជាក់ថា ប្រសិនបើផ្ទុះអាវុធ ថៃក៏អាចស្លាប់ ហើយអាចស្លាប់ច្រើន ឯយើងក៏ស្លាប់។ យើងមិនខ្លាចវៃទេ ប៉ុន្ដែបើវៃទៅ តើបានផលអ្វីមកវិញ?

សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ប្រសិនបើយើងបាញ់តបវិញ គឺបំផ្លាញ់កិច្ចព្រមព្រៀងឈប់បាញ់ បំផ្លាញ់សេចក្ដីថ្លែងការណ៍សន្ដិភាព។ អ្នកដទៃអាចនិយាយបានតែនៅខាងក្រៅទេ ប៉ុន្ដែសុំសួរថា តើពួកអ្នកឯងបានថ្កោលទោស អ្នកដែលបានបាញ់ប្រជាជនកម្ពុជាស្លាប់និងរងរបួសហើយឬនៅ?រក្សាសិទ្ធដោយ៖សុទ្ធលី

×