Monday, November 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ៖ មានអ្នកដែលឌឺដងចំពោះពាក្យ អរគុណសន្ដិភាព និងពាក្យ ស្ងាត់តែមិនស្ងៀម ប៉ុន្តែអ្នកឌឺដងពាក្យទាំងពីរនេះ គឺភាគច្រើនរស់នៅក្រៅស្រុក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីមុនគេយកពាក្យអរគុណសន្តិភាព ធ្វើជាការលេងសើច ប៉ុន្តែឥឡូវក្រោយពេលផ្ទុះអាវុធ បានទទួយលស្គាល់ហើយពាក្យអរគុណសន្តិភាព មិនសាមញ្ញទេ កុំចាំបាច់បាត់សន្តិភាព បានស្រែករកសន្តិភាព។

ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា កាលមុនគេយកពាក្យ អរគុណសន្ដិភាព លេងសើច ប៉ុន្ដែពេលនេះទើបស្គាល់តម្លៃ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលឌឺដងពាក្យ អរគុណសន្ដិភាព ភ្លឺភ្នែកនៅពេលនេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានអ្នកដែលឌឺដងចំពោះពាក្យ អរគុណសន្ដិភាព និងពាក្យ ស្ងាត់តែមិនស្ងៀម ប៉ុន្តែអ្នកឌឺដងពាក្យទាំងពីរនេះ គឺភាគច្រើនរស់នៅក្រៅស្រុក។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់រួមគ្នា ការពារ និងថែរក្សាសន្តិភាពឱ្យបានគង់វង្ស និងរឹងមាំ។ ចំណុចនេះ វាស្ថិតនៅក្នុងចំណែកតូចមួយនៃដែនដី និងពេលវេលា ក៏ប៉ុន្តែ វាក៏មានឥទ្ធិពលចំពោះប្រទេសទាំងមូលផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនបើយើងពិនិត្យមើលអំពីដែនដីនៃជម្លោះវាមានទំហំតូចណាស់ បើប្រៀបធៀបជាមួយដែនដីដែលមានសន្តិភាព។ ពេលវេលាវាតិចណាស់ បើប្រៀបធៀបនឹង២៤ម៉ោង លើ២៤ម៉ោង ភាពរអាក់រអួលនៅកន្លែងតូចតាចមួយចំនួន ដូច្នេះ គ្រាន់តែប៉ុណ្ណឹងវាបង្កើតបាននូវបញ្ហាសម្រាប់កង្វល់របស់អ្នកខាងក្រោយទៅហើយ។ ចុះទម្រាំបាត់សន្តិភាពទូទាំងប្រទេសទៀត វាយ៉ាងម៉េច។ អ៊ឹចឹងទេ ពាក្យអរគុណសន្តិភាពដែលមុននេះ គឺឌឺដាក់យើង ឥឡូវភ្លឺភ្នែកហើយ ឬនៅមិនមែនជាចៃដន្យនោះទេ ដែលយើងដាក់ចេញនូវចំណុចនេះ អីឡូវគេឌឺនូវាពាក្យថា ស្ងាត់តែមិនស្ងៀមទៀត គឺឌឺទៀតប៉ុន្តែអ្នកឌឺពាក្យនេះ មិននៅក្នុងស្រុកវានៅក្រៅស្រុក។

សម្តេចតេជោ ហ៊ុន សែន បានរម្លឹកដល់បុគ្គលជ្រុលនិយមព្យាយាមវាយប្រហាររាជរដ្ឋាភិបាល និងដាស់តឿនដល់ជនរួមជាតិទាំងអស់គ្នា សូមគិតឱ្យបានច្បាស់នូវគោលដៅរបស់កម្ពុជា គឺត្រូវការសន្តិភាពវិលត្រឡប់ ទំនាក់ទំនងជិតខាងល្អ ត្រូវបានជួសជុល និងកសាង។ ខណៈបច្ចុប្បន្ននេះ មានយន្តការជាច្រើនកំពុងតែដំណើរការ។ ឧទាហរណ៍គណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ បានប្រជុំនិងបានពិនិត្យ ព្រមទាំងបានដើរវាស់បង្គោលព្រំដែនជាដើម។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា អនុស្សរណៈយោគគ្នារវាងកម្ពុជា និងថៃ នៅឆ្នាំ២០០០ គឺបានធ្វើឡើងត្រឹមតែដើររកបង្គោលព្រំដែនចាស់នោះទេ ប៉ុន្តែ មិនទាន់បានកំណត់ខ្សែព្រំដែននៅកន្លែងណានោះទេ ប៉ុន្តែបច្ចុប្បន្ននេះ គឺដល់ដំណាក់កាលដែលគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ដែលភាគីទាំងពីរ បានទទួលស្គាល់ទាំងសងខាងហើយ ដូច្នេះសូមទុកភារកិច្ចបោះបង្គោលព្រំដែនរវាងប្រទេសថៃ និងកម្ពុជា បំពេញការងារតាមជំនាញ សូមកុំមកស្រែកតាមអំពើចិត្តឱ្យសោះ និងមិនតម្រូវឱ្យប្រធានព្រឹទ្ធសភា ចេញមកនិយាយនោះដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×