ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ រថភ្លើងដឹកប្រេង ២៤ ទូ និងក្បាលរថភ្លើងលេខ ៦៥៣៥ ដែលចេញដំណើរពីភ្នំពេញ ទៅស្ថានីយ៍បឹងព្រីង ខេត្តបាត់ដំបង បានធ្លាក់ទូរប្រេងចំនួន ៣ ទូ នៅត្រង់ចំណុច PK191+600 ខាងជើងភូមិច្រេះ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ឧបទ្ទវហេតុនេះ កើតឡើងដោយសារផ្លូវស្រុត តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។នេះបើយោងតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។
របាយការណ៍បឋម ស្តីពីហេតុការណ៍រថភ្លើងដឹកប្រេងបានក្រឡាប់ នៅវេលាម៉ោងវេលាម៉ោង ៦៖៣០នាទីព្រឹក ថ្ងៃទី ១៧ ខែវិច្ឋិកា ឆ្នាំ២០២៥ គឺរថភ្លើងដឹកប្រេងមាន ២៤ ទូរ និងក្បាលរថភ្លើងលេខ ៦៥៣៥ ចេញដំណើរពីភ្នំពេញ ទៅស្ថានីយ៍បឹងព្រីង ខេត្តបាត់ដំបង បានធ្លាក់ទូរប្រេងចំនួន ៣ ទូរ និងមិនមានគ្រោះដល់មនុស្សនោះទេ ដោយសារមូលហេតុបឋមនៃឧបទ្ទវហេតុ៖ បញ្ហាផ្លូវស្រុត។
វិធានការណ៍បន្ទាន់៖ • ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េល បានបញ្ជូនអ្នកគ្រប់គ្រងសុវត្ថិភាពម្នាក់ និងក្រុមជួសជុលផ្លូវដែក ទៅកន្លែង កើតហេតុ • រថយន្តបូមប្រេងពីក្រុមហ៊ុនសូគីម៉ិចបានមកដល់កន្លែងដើម្បី ប្រមូលប្រេងឥន្ធនៈដែលកំពប់ • រថយន្តស្ទូចចំនួន២គ្រឿងត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ហើយមានចម្ងាយប្រមាណ២០គីឡូម៉ែត្រ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
















