ខេត្តត្បូងឃ្មុំ: រថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ បានបើកបរច្រឡំផ្លូវជាហេតុបណ្ដាលឲ្យធ្លាក់ច្រាំងទន្លេបាសជើងទ្រមេឃសំណាងណាស់មនុស្ស៤នាក់ជិះក្នុងនោះមិនមានអ្នករងរបួស។ហេតុការណ៍នេះបានកើតឡើងនៅចំណុចកំពុងដចាស់កោះពីរ ឃុំកោះ២ ស្រុកក្រូចឆ្មារ ត្រូវឆ្លងមកកំពុងដរមាន់ហើរ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ចាត់ទុកជាសំណាងបើរថយន្តក្រឡាប់មួយត្រឡប់ទៀតចូលទឹកទន្លេមេគង្គមនុស្សទាំងបួនអាចនឹងគ្រោះថ្នាក់ដល់ជីវិតលិចទាំងរថយន្តទៅបាតទន្លេ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងនារសៀលថ្ងៃទី១៧វិច្ឆិកាឆ្នាំ២០២៥ថា:
ដំបូងរថយន្តម៉ាកហាយឡេនឌ័រមួយគ្រឿងនេះបានបើកបរឆ្លងកំពង់ចម្លងមាន់ហើរឆ្ពោះមកចូលរួមមង្គលការសាច់ញាតិនៅភូមិបីពៃ ឃុំកោះពី ស្រុកក្រូចឆ្មារ ដែលកោះនេះហ៊ុព័ទ្ធទៅដោយទឹកទន្លេក្នុងរដូវវស្សា ដោយឆ្លងតាមកាណូតមួយគ្រឿង។
សមត្ថកិច្ចមូលដ្ឋានបានបន្តឲ្យដឹងទៀតថាក្រោយពីហូបការគេរួច បានធ្វើដំណើរពីកើតមកលិចមកដល់ចំណុចកើតហេតុឡានបានជ្រុលចង្កូតធ្លាក់ច្រាំងទន្លេ
បើកបរដោយឈ្មោះណាន វិបុលភេទប្រុស អាយុប្រហែល៣០ ឆ្នាំជាតិខ្មែរ នៅគីឡូលេខ៤៤ ឃុំកំពាន់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ អ្នករួមដំណើរ៣នាក់ បូករួមទាំងអ្នកបើកបរហ្នឹងបួននាក់ក្នុងនោះស្រីពីរនាក់។ជាហេតុធ្វើឲ្យរថយន្តបាស់ជើងជ្រោង
សំណាងណាស់ បានបើកខ្សាច់យក្សទុបពីក្រោមទើបមិនមានគ្រោះថ្នាក់ បើសិនរថយន្តនេះក្រឡាប់មួយជុំទៀតនឹងធ្លាក់ចូលទឹកទន្លេមេគង្គ មនុស្សជិះក្នុងរថយន្តអាចនឹងគ្រោះថ្នាក់ដល់អាយុជីវិតដោយពុំមានអ្នកណាម្នាក់ដឹងឡើយ។ព្រោះហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី១៦វិច្ឆិកា ឆ្នាំ២០២៥ ជាកន្លែងស្ងាត់មាត់ទន្លេមិនមានផ្ទះពលរដ្ឋ។
សមត្ថកិច្ចបានបញ្ជាក់ថាក្រោយពីហេតុការណ៍នេះមនុស្សនៅក្នុងរថយន្តបានព្យាយាមបើកទ្វាររថយន្តចេញមកក្រៅទូរសព្ទប្រាប់ទៅសាច់ញាតិបន្ទាប់មកក៏បានដឹងដល់សមត្ថកិច្ចចុះទៅពិនិត្យមើលទាំងយប់។ចំពោះរថយន្តក្រឡាប់នេះម្ចាស់និងឱ្យសាឡាងមកស្ទូចយកទៅជួសជុលនៅរសៀលថ្ងៃទី១៧វិច្ឆិកា ។ សមត្ថកិច្ចបានលើកហេតុផលថាពេលល្ងាចម្ចាស់រថយន្តនេះបើកតាមផ្លូវថ្មីដែលកំពុងចម្លង តែដល់ពេលយប់អាចអ្នកបើកបរច្រឡំផ្លូវទើបបណ្ដាលហើយជួបហេតុការណ៍បែបនេះតែម្ដង។សូមបញ្ជាក់ថាចំណុចកំពុងដល់កោះពីចាស់នេះត្រូវបានទឹកទន្លេមេគង្គហូបាក់ហើយត្រូវបានថ្នាក់ដឹកនាំខេត្តយកចិត្តទុកដាក់រៀបចំបើកខ្សាច់យក្សទប់កុំឲ្យបានដោយចំណាយប្រាក់អស់ជាង៣ម៉ឺនដុល្លារ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី






