ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ដែលប្រើប្រាស់ពាក្យពេចន៍ និងកាយវិការមិនសមរម្យលើមន្ត្រីក្រោមឱវាទ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យតាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ
។
ក្នុងសេចក្តីប្រកាស អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា ក្រោយពី មានការផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មាននានា ករណី លោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ អំពីការប្រើប្រាស់ពាក្យពេចន៍ និងកាយវិការមិនសមរម្យ លើមន្ត្រីក្រោមឱវាទ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យតាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



