ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានក្រុមឧក្រិដ្ឋជនមួយក្រុម ទំនងជនជាតិវៀតណាម បានចូលទៅបាញ់រំដោះអ្នកទោសម្នាក់នៅតុលាការខេត្តស្វាយរៀង ដែលជាបក្ខពួករបស់ខ្លួន ពេលសមត្ថកិច្ចនាំអ្នកទោស ចូលទៅតុលាការ ដើម្បីកាត់ទោស។
យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅកន្លែងហេតុបានឲ្យដឹងថា ព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ២០២៥នេះមានករណីផ្ទុះអាវុធ ដើម្បីរំដោះអ្នកទោសចេញពីតុលាការខេត្តស្វាយរៀងសង្ស័យអ្នកទោសទាំងនោះជាជនជាតិវៀតណាម។
ពលរដ្ឋបានបន្តថា នៅមុនពេលកើតហេតុមានរថយន្តខ្មៅមួយឈប់នៅខាងមុខតុលាការខេត្តស្វាយរៀង ដូចរង់ចាំអ្នកណាម្នាក់ ខណៈនោះស្រាប់តែអ្នកទោសនៅខាងក្នុងតុលាការខេត្ត ប្រមាណជាច្រើននាក់ រត់ចេញមកក្រៅ ដើម្បីចូលក្នុងរថយន្តខ្មៅនោះ ហើយបាញ់ចំនួនមួយគ្រាប់និងបាញ់ជាច្រើនគ្រាប់ទៀត ដើម្បីបើករថយន្តគេចទៅទីសខាងជើងបាត់ស្រមោលតែម្តង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងចុះស្រាវជ្រាវ ដើម្បីចាប់អ្នកទោសទាំងនោះមកអនុវត្តតាមនីតិវិធីតុលាការ៕ រក្សាសិទ្ធដោយ៖សុទ្ធលី













