Tuesday, November 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងសមត្ថកិច្ចចាប់បានជនល្មើសម្នាក់ ហើយបក្ខពួកផ្សេងទៀត កំពុងរត់គេចខ្លួន ករណីបាញ់រំដោះអ្នកទោសចេញពីតុលាការខេត្តស្វាយរៀង

កម្លាំងសមត្ថកិច្ច តាមចាប់អ្នកទោសជនជាតិវៀតណាមម្នាក់ បានវិញហើយ ហើយបក្ខពួកផ្សេងទៀត កំពុងរត់គេចខ្លួន ក្រោពេលយបក្ខពួកបាញ់រំដោះពីតុលាការខេត្តស្វាយរៀង។

របាយការណ៍បឋមពីសមត្ថកិច្ចបញ្ជាក់ថា អ្នកទោសជនជាតិវៀតណាមម្នាក់ ដែលសង្ស័យជាមេក្លោងល្បែងអនឡាញ ត្រូវបានកម្លាំងសមត្ថកិច្ចតាមបង្ក្រាប និងចាប់ខ្លួនបានហើយ ក្រោយបក្ខពួក ចូលទៅបាញ់រំដោះពេលនាំចូលទៅក្នុងតុលាការខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

សេចក្តីរាយការណ៍ពីសមត្ថកិច្ច បានបញ្ជាក់បបន្ថែមថា កម្លាំងសមត្ថកិច្ច បានដកហូតរថយន្តរបស់ក្រុមជនល្មើស ហើយបក្ខពួកផ្សេងទៀតកំពុងតាមស្រាវជ្រាវចាប់ខ្លួន៕រក្សាសិទ្ធដោយ៖សុទ្ធលី

×