Tuesday, November 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តស្នើសុំសមាគមឬអង្គការមិនមែនរដ្ឋាភិបាលមិនត្រូវពាក់ព័ន្ធនិងនយោបាយ

ខេត្តកំពង់ចាម: “កន្លងមកមានអង្គការចំនួន២ក្នុងនោះមាននៅស្រុកបាធាយនិងស្រុកជើងព្រៃ បានឱ្យប្រជាពលរដ្ឋជាសមាជិកបង់លុយរបៀបធនាគារចងការប្រាក់ដោយបានឆបោកលុយក្នុងរង្វង់២០ទៅ៣០លានដុល្លារឯណោះ ។”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី ១៨វិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំធំសាលាខេត្ត ក្នុងឱកាសវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាលនិងសមាគមនានានៅក្នុងខេត្តកំពង់ចាមមកពីតាមបណ្ដាស្រុក-ក្រុងទាំង១០ក្នុងខេត្តកំពង់ចាម។
ជាមួយនោះមានការចូលរួមពីសំណាក់អភិបាលស្រុក-ក្រុងព្រមទាំងអង្គភាពពាក់ព័ន្ធជុំវិញខេត្តផងដែរ។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ឲ្យដឹងថា: ចំពោះអង្គការទាំងពីរដែលបានឆបោកលុយពីប្រជាពលរដ្ឋនៅក្នុងស្រុកជើងព្រៃនិងស្រុកបាធាយ ត្រូវបានបងប្អូនប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងមកសាលាដំបូងខេត្ត ដើម្បីឲ្យជួយអន្តរាគមន៍។បន្ទាប់មកអង្គការហ្វីហ្វាដែលមានទីតាំងស្ថិតនៅក្នុងស្រុកជើងព្រៃ ត្រូវបានបិទទ្វារនិងអូសបន្លាយពេលមកដល់សព្វថ្ងៃរយៈពេលប្រហែល៧ឆ្នាំហើយ រឿងនេះមិនទាន់ចប់នៅឡើយទេ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា ជាក់ស្ដែងម្ចាស់ផ្ទះដែលបានជួលឱ្យគេបើកអង្គការស្ថិតនៅក្នុងស្រុកជើងព្រៃនោះ ផ្ទះត្រូវបានឃ្លុំបិទទ្វារមិនអាចធ្វើអ្វីកើតនោះទេ។ហើយរដ្ឋបាលខេត្តនិងស្នើសុំឱ្យសាលាដំបូងខេត្តធ្វើការបើកសវនាការដើម្បីបញ្ចប់រឿងនេះដោយធ្វើយ៉ាងណាប្រគល់ផ្ទះដែលជួលនោះមកឱ្យម្ចាស់ដើមវិញ ដើម្បីឲ្យគ្នាមានឱកាសរកស៊ីលក់ដូរប្រកបរបបផ្សេងៗដើម្បីដោះស្រាយគ្រួសារ។ដោយឡែកប្រធានអង្គការនៅស្រុកបាធាយវិញពេលដែលប្រជាជនបានប្ដឹងមកសាលាដំបងខេត្តហើយត្រូវបានចេញដីការតាមបង្គាប់ឲ្យចាប់ខ្លួនប្រធានអង្គការនោះបានរត់គេចខ្លួនពីកន្លែងមួយទៅកន្លែងមួយទីបំផុតតាមចាប់បាននៅខេត្តបន្ទាយមានជ័យជាប់ព្រំដែនប្រទេសថៃ លុះពេលដែលសួរនាំរកលុយដែលយកពីប្រជាពលរដ្ឋរហូតដល់រាប់លានដុល្លារមិនដឹងថាលុយនោះបាត់ឬយកទៅទីណាឲ្យបានច្បាស់លាស់។ មួយវិញទៀតអង្គការនៅក្នុងខេត្តកំពង់ចាម ធ្វើយ៉ាងណាមានការប្រុងប្រយ័ត្នកុំឲ្យជាប់ពាក់ព័ន្ធក្រុមឧក្រិដ្ឋជន្ម ដើម្បីលាងលុយកខ្វក់ឬក៏អង្គការសមាគមទទួលលុយពីគណបក្សនយោបាយនៅបរទេស ដើម្បីបម្រើមហិច្ឆតាប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជានោះគឺជាទង្វើខុសច្បាប់ដូច្នេះត្រូវតែចៀសវាង។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានសង្កត់ធ្ងន់ថា អង្គការក្រៅរដ្ឋាភិបាលដែលមាននៅក្នុងខេត្តកំពង់ចាមត្រូវតែបង្កើនចំណងសាមគ្គីកិច្ចសហការជាមួយនឹងអង្គការដែលមានទីតាំងស្ថិតនៅក្នុងប្រទេសថៃ ធ្វើយ៉ាងណារៀបចំពាក្យបណ្ដឹងមួយ ដោយបានប្តឺងពីទាហានឈុតខ្មៅថៃ ដែលបានចាប់ពលការិនីម្នាក់ដែលត្រឡប់មកផ្ទះ ត្រូវបានក្រុមនេះចាប់រំលោភបូក ធ្វើយ៉ាងណាហើយអន្តរជាតិមានចំណាត់ការលើក្រុមជនសង្ស័យទាំងនោះចាត់ការតាមច្បាប់ឲ្យខាងតែបានរឹតតែប្រសើរ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×