Wednesday, November 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ទទួលជួបពិភាក្សាការងារជាមួយ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសន្តិសុខសាធារណៈចិន

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម NIU Haifeng អគ្គនាយករង និងជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសន្តិសុខសាធារណៈចិន។

ក្នុងជំនួបពិភាក្សា ភាគីចិន បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ក្នុងក្របខ័ណ្ឌការងារអន្តោប្រវេសន៍នាពេលកន្លងមក។

ភាគីទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត សំដៅទប់ស្កាត់ និងបញ្ជូនចេញចំពោះជនល្មើសពាក់ព័ន្ធបទល្មើស Online Scams ដែលមានទីតាំងនៅក្នុងប្រទេសកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×