Thursday, November 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីចាក់ថ្នាំបណ្ដាលឱ្យមនុស្សស្លាប់ រួចយកសាកសពទៅបោះចោល , ស្ត្រី​ជាម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព​សុងហាក់​ម៉ារីណា ត្រូវ​បាន​តុលាការ​កាត់​ទោស​ដាក់​ពន្ធនាគារ ៥​ឆ្នាំ រីឯ​ប្ដី​ត្រូវ​បាន​ផ្ដន្ទា​ទោស ១​ឆ្នាំ​

ករណីម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុងហាក់ម៉ារីណា នៅស្រុកបាទី ខេត្តតាកែវ ចាក់ថ្នាំបណ្ដាលឱ្យមនុស្សស្លាប់ រួចយកសាកសពទៅបោះចោល ពេលនេះត្រូវតុលាការខេត្តតាកែវ កាត់ទោសដាក់ពន្ធនាគារ ៥ឆ្នាំ និងផាកពិន័យ ៨លានរៀល ចូលថវិការដ្ឋ។ រីឯប្ដីត្រូវបានផ្ដន្ទាទោស ១ឆ្នាំ ផាកពិន័យ ៣លានរៀល ចូលថវិការដ្ឋ។

សាលា​ដំបូង​ខេត្ត​តាកែវ នៅ​ថ្ងៃទី១៧ ខែ​វិច្ឆិកា បាន​ផ្តន្ទាទោសជនជាប់ចោទឈ្មោះ ស៊ុន ម៉ារីណា អាយុ ៣៩​ឆ្នាំ ដាក់​ពន្ធ​នាគារ​កំណត់​ ៥ ឆ្នាំ និង​ផាក​ពិន័យ ៨​លាន​រៀល​ចូល​ថវិកា​រដ្ឋ ពាក់​ព័ន្ធ​នឹង​ការ​ចាក់​ថ្នាក់​បណ្ដាល​ឲ្យ​អ្ន​កជំងឺ​ស្លាប់​នៅ​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព​សុងហាក់​ម៉ារីណា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្ត​តាកែវ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ២០២៤។

យោង​តាម​អ្នក​នាំពាក្យ​តុលាការ​ខេត្ត​តាកែវ ជនជាប់​ចោទ​ឈ្មោះ ស៊ុន ម៉ារីណា ត្រូវ​បាន​កាត់​ទោស​​ក្នុង​បទ​ចោទ​ចំ​នួន ៤ ដែល​ពាក់ព័នឹងករណី មនុស្សឃាត​ដោយអចេតនា, ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណ, លាក់បំបាំង សាកសព, ទារុណកម្ម និងអំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ។

ចំណែកជនជាប់ចោទ​ ឈ្មោះ ហៀង សុងហាក់ អាយុ ៣៧ឆ្នាំ ដែល​ជា​ប្ដី ត្រូវ​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ​ ១ ឆ្នាំ និង​ពិន័យ​ប្រាក់ ៣​លាន​រៀល​ ចូលថវិកា​រដ្ឋ ពាក់ព័ន្ធនឹងករណី ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល បណ្តាលឱ្យស្លាប់អ្នកជំងឺ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×