Thursday, November 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ថ្កោលទោសពេញទំហឹងចំពោះទាហានឈុតខ្មៅថៃ ដែលបានប្រើអំពើហិង្សាលើពលករកម្ពុជា និងចាប់រំលោភបូកលើពលការិនីម្នាក់

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានថ្កោលទោសពេញទំហឹង ចំពោះទាហានឈុតខ្មៅថៃ ដែលបានប្រើអំពើហិង្សា និងចាប់រំលោភបូកលើពលការិនីចំណាកស្រុកកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅពេលដែលនារីរងគ្រោះ និងពលករផ្សេងទៀតកំពុងធ្វើដំណើរចូលមកប្រទេសកម្ពុជាវិញ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់កោះដាច់ នៅសាលាសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត ក៏បានស្នើឱ្យសមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ ជឿជាក់លើការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសប្រកបដោយភាពឈ្លាសវៃ ជាពិសេសក្នុងកាលៈទេសៈដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយថៃ តាមយុទ្ធសាស្ត្រ «ស្ងាត់ តែមិននៅស្ងៀម»។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានជំរុញលើកទឹកចិត្តឱ្យអាជ្ញាធរកោះដាច់រៀបចំមូលដ្ឋានរបស់ខ្លួនក្លាយទៅជាតំបន់ទេសចរណ៍ ដោយឱ្យសិស្សខិតខំរៀនសូត្រភាសាអង់គ្លេស (បន្ថែមលើភាសាខ្មែរ) រៀបចំភូមិស្ថានឱ្យបានស្អាត ចំណីអាហារប្រកបដោយអនាម័យ និងបង្កើនផលិតផលឱ្យបានច្រើនប្រកបដោយគុណភាព ជាពិសេស ហូល ផាមួង ជាដើម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×