Thursday, November 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញសេចក្តីជូនព័ត៌មានពាក់ព័ន្ធនឹងបញ្ហាកំហុសទិន្នន័យអត្តសញ្ញាណបុគ្គល តើត្រូវដោះស្រាយដូចម្តេច ?

ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងសាធារណមតិមេត្តាជ្រាបថា មួយរយៈកន្លងមកនេះ បងប្អូនប្រជាពលរដ្ឋមួយចំនួនបានលើកសំណូមពរមកកាន់អគ្គនាយកដ្ឋាន ក៏ដូចជាលើកជាសំណូមពរទៅកាន់ថ្នាក់ដឹកនាំតាមបណ្តាញទំនាក់ទំនងសង្គមនានា ពាក់ព័ន្ធនឹងបញ្ហាកំហុសទិន្នន័យសំបុត្រកំណើត ឬអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ដោយស្រាយចម្ងល់នានារបស់សាធារជន «តើមានបញ្ហាកំហុសទិន្នន័យអត្តសញ្ញាណបុគ្គល តើត្រូវដោះស្រាយដូចម្តេច?
ការស្រាយចម្ងល់នេះ បន្ទាប់ពីមួយរយៈកន្លងមកនេះ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានលើកសំណូមពរ មកកាន់អគ្គនាយកដ្ឋាន ក៏ដូចជាលើកជាសំណូមពរទៅកាន់ថ្នាក់ដឹកនាំ តាមបណ្តាញទំនាក់ទំនងសង្គមនានា ពាក់ព័ន្ធនឹងបញ្ហាកំហុសទិន្នន័យសំបុត្រកំណើត ឬអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។

ដើម្បីស្វែងយល់អំពីដើមចមនៃបញ្ហាកំហុសទិន្នន័យ នីតិវិធីក្នុងការកែតម្រូវទិន្នន័យ និងដំណោះស្រាយចំពោះមុខ ក៏ដូចជាសម្រាប់ថ្ងៃអនាគត សូមបងប្អូនប្រជាពលរដ្ឋឈ្វេងយល់ នូវសេចក្តីជូនព័ត៌មានដូចខាងក្រោម៖

×