Friday, November 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្វាមីជាប់ភារកិច្ចការពារព្រំដែនជួរមុខ ឯភរិយាពពោះ កម្លាំង នគរបាលស្រុកកូនមុំចុះជួយច្រូតស្រូវ

ប្រភពពីស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានឲ្យដឹងថា ព្រឹកថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ២០២៥ ដោយអនុវត្តន៍តាមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ អ៊ុង​ សុភាព​ ស្នងការនគរបាលខេត្ត​ កងកម្លាំងនគរបាលស្រុកកូនមុំបានចុះជួយច្រូតកាត់ប្រមូលផលស្រូវ​ជូនដល់គ្រួសារវរ:កងទ័ព​ ដែលជាប់ភារកិច្ចការពារព្រំដែនជួរមុខ(កម្ពុជា-ថៃ) ដោយភរិយាគាត់មានផ្ទៃពោះ និងខ្វះកម្លាំងពលកម្ម​ សកម្មភាពទាំងនេះ​ គឺជួយសម្រួលដល់ទុក្ខលំបាក់របស់គាត់បានមួយចំណែក​ សកម្មភាពច្រូតកាត់នេះយេីងប្រេីទាំងកម្លាំងមនុស្សនិងប្រេីម៉ាស៊ីនច្រូតផងដែ​រនៅពេលម៉ាស៊ីនមកដល់។

នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានចេញបញ្ជាដល់កម្លាំងនគរបាល ចុះទៅជួបភរិយាវរ:កងទព័ដល់ផ្ទះ ដេីម្បីពិភាក្សានឹងជួយច្រូតកាត់ស្រូវជូនដល់យុទ្ធជនដែលជាប់ភារកិច្ចការពារព្រំដែននៅជួរមុខ(កម្ពុជា-ថៃ) នៅថ្ងៃស្អែក ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយភរិយាលោក(Khan Tey)កំពុងមានផ្ទៃពោះមិនទាន់សំរាលកូន និងខ្វះខាតកម្លាំងពលកម្មថែមទៀត ព្រមទាំងមានអាស័យដ្ឋាននៅភូមិសិរីមង្គល ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ដោយពិនិត្យឃេីញបែបនេះលោកឧត្តមសេនីយ៍ទោស្នងការក៏នឹងឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនរបស់លោកមួយចំនួនទៀតជូនដល់ភរិយាលោក Khan Tey សម្រាប់ដោះស្រាយបញ្ហា និងប្រេីប្រាស់ក្នុងពេលសម្រាលកូននាពេលខាងមុខ។

សូមបញ្ជាក់ថា៖ ក្រោយលោកទទួលបានព័ត៌មានតាមរយ:ក្រុមការងារប្រតិកម្មរហ័ស លោកបានចាត់ចេញបញ្ជាភ្លាមៗ ដោយបច្ចុប្បន្នកម្លាំងនគរបាលមូលដ្ឋានបានទៅទំនាក់ទំនងជួបជាមួយភរិយាលោក Khan Tey រួចហេីយ គឺបានសម្របសម្រួលនិងសហការជាមួយអជ្ញាធរមូលដ្ឋាន ដោយត្រូវគ្នាជួយធ្វើការច្រូតកាត់ជូនគាត់នៅថ្ងៃស្អែកនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×