Friday, November 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ រៀបចំអាហារសាមគ្គីជូនកុមារពិការភ្នែកគថ្លង់ និងកុមារកំព្រា ក្នុងភាពស្និទ្ធស្នាល

ខេត្តកំពង់ចាម: “ក្មួយៗត្រូវតែទទួលទានអាហារលក់ដូរនៅតាមសាលារៀននីមួយៗដោយប្រុងប្រយ័ត្នធ្វើយ៉ាងណាប្រកាន់ភ្ជាប់”តិចប្រៃ តិចស្ករ តិចខ្លាញ់” ជាមួយនោះមិនត្រូវហូបរបស់ដែលផ្អែមពេកដែលអាចបង្កឲ្យទៅជាជំងឺទឹកនោមផ្អែមប៉ះពាល់សុខភាព”នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តថ្លែងនៅក្នុងឱកាសពិធីសំណេះសំណាលសួរសុខទុក្ខនិងពិសារអាហារសាមគ្គីជាមួយកុមារពិការភ្នែកគថ្លង់ កុមារកំព្រានៅបរិវេណវិទ្យាល័យអប់រំពិសេសកំពង់ចាម ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី២១ វិច្ឆិកាឆ្នាំ២០២៥។ដោយធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមខៀវ កញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងលោកជំទាវ ព្រមទាំងសហការីជាច្រើនអ្នកទៀត។ ដោយអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន សន្យាក្នុងមួយឆ្នាំត្រូវជួបគ្នាម្ដងជាមួយចៅៗ។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍លើកឡើងថា:សកម្មភាពដែលបានកំពុងធ្វើនេះគឺជាការលើកទឹកចិត្តដល់ក្មួយៗ ដើម្បីធ្វើយ៉ាងណាឱ្យខិតខំរៀនសូត្រ។ព្រោះថាពេលដែលកើតចេញពីផ្ទៃម្ដាយមកគឺមានពិការភាពពីកំណើត ដូច្នេះយើងមិនត្រូវមានការរើសអើងចំពោះគាត់នោះទេហើយជារឿយៗឯកឧត្តមខៀវ កញារីទ្ធនិងលោកជំទាវ តែងតែយកចិត្តទុកដាក់ចំពោះក្មួយៗរាល់ឆ្នាំមិនដែលអាក់ខានម្ដងណាឡើយ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា តាមរយៈការសង្កេតមើលដោយផ្ទាល់ពីមួយឆ្នាំទៅមួយឆ្នាំឃើញថាសាលាមានការរីកចម្រើនជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។ជាមួយនោះឯកឧត្តមហ៊ុន ម៉ានិត ក៏បានជួយបំពាក់កុំព្យូទ័រជាច្រើនគ្រឿងដល់សាលានេះដើម្បីឲ្យក្មួយៗបានរៀនសូត្រដូចសាលាដទៃទៀតដែរ។ ដោយឡែកក្រសួងសុខាភិបាលបានជំរុញមួយក្មួយត្រូវចេះអនាម័យការពារកើតជំងឺមិនឆ្លងដូចជាប្រភេទបេះដូង ទឹកនោមផ្អែម លើសឈាម ឡើងខ្លាញ់ ទាំងនេះដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព។ដើម្បីឱ្យសុខភាពរបស់យើងល្អ ត្រូវតែអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំ។ មួយវិញទៀតត្រូវមានស្វ័យត្រួតពិនិត្យពេលដែលកូនមករៀននៅសាលាឪពុកម្ដាយដឹងពេលដែលកូនត្រឡប់មកផ្ទះវិញក៏ត្រូវឪពុកម្ដាយដឹងធ្វើបែបនេះតាមដានកូនៗ ដើម្បីឲ្យពួកគាត់ប្រឹងប្រែងរៀនសូត្រ។ ស្របនឹងពាក្យស្លោករបស់ក្រសួងអប់រំដែលលើកឡើងថាអ្នកចេះគឺប្រឡងជាប់ដូច្នេះនៅក្នុងសម័យនេះមិនអាចទៅពឹងអ្នកនេះអ្នកនោះទេគឺពេលប្រឡងគឺពឹងលើសមត្ថភាពរបស់ខ្លួន។

ចំណែកឯកឧត្តមខៀវ កញារីទ្ធ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រមានប្រសាសន៍ដោយលើកឡើងថា
ចាប់តាំងពីពេលដែលសាលាគថ្លង់នៅក្រុងកំពង់ចាម បានបើកដំណើរការរូបលោកតែងតែចុះមកកាន់ទីនេះផ្ទាល់គិតមកដល់សព្វថ្ងៃ។រយៈពេលជាង២០ ឆ្នាំហើយ ជាមួយនោះតែងតែលើកទឹកចិត្តដោយនាំយកថវិការរួមទាំងអង្ករសម្រាប់ផ្គត់ផ្គង់ដល់ចៅៗ ដាំបាយទទួលទាន។ ជាការពិតចៅៗពីការភ្នែកក៏ពិតមែនតែបានរៀនសូត្រ ដល់បញ្ចប់ថ្នាក់មហាវិទ្យាល័យក្នុងនោះអ្នកខ្លះបានប្រកបការងារធ្វើតាមក្រុមហ៊ុននិងមន្ត្រីរាជការទៀតផង។ នៅក្នុងឱកាសនោះឧត្តមក្រុមទីប្រឹក្សាផ្ទាល់រួមទាំងសប្បុរសជននានាបានជួយឧបត្ថម្ភថវិកាសរុបជាង១០លានរៀល លុយដុល្លារមួយចំនួន អង្ករ សៀវភៅ ប៊ិច ខ្មៅដៃ ថ្នាំដុសធ្មេញ ព្រមទាំងសម្ភារៈមួយចំនួនទៀតចែកជូនដល់ចៅៗ កុមារពិការភ្នែកគថ្លង់និងកុមារកំព្រា៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×