ភ្នំពេញ ៖ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយមានការដឹកនាំបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៣ និង២០នាទីទៀបភ្លឺ មានករណី ចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ចំនួន ៥២,០០០ដុល្លារអាមេរិក លើបុរសជនជាតិចិន ស្ថិតនៅចំណុចផ្លូវ៣៥២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ LONG JUN ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន សញ្ជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅបច្ចុប្បន្នខុនដូរ Le Condo បន្ទប់១០០១ ជានទី១០ ផ្លូវ៥៧កែង៣៥២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមរយៈកាលស្រាវជ្រាវតាមជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្រិតា្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការណ៍ជាមួយអធិការដ្ឋាននគរបាលទាំង១៤ខណ្ឌ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល , ខេត្តតាកែវ , ខេត្តកំពត ,សៀមរាប និងខេត្តព្រះសីហនុ រហូត ស្វែងរកជនសង្ស័យបានធ្វើការឃាត់ខ្លួជនសង្ស័យ ចំនួន 0៨ នាក់ខាងក្រោម៖ ១.ឈ្មោះ ហ៊ុំៈ សុផុន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅ បន្ទប់ជួល ផ្លូវបេតុង ខណ្ឌទួលគោក រាជធានីភ្នំពេញ , ២.ឈ្មោះ ខឿន រុន ភេទប្រុស អាយុ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅ ស្រុកស្នួល ខេត្តក្រចេះ , ៣.ឈ្មោះ ណុន ស៊ីតុន ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ ផ្លូវជាតិលេខ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល , ៤.ឈ្មោះ ហ៊ុំ វិរៈ ហៅ វុទ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តឱ្យចិន ទីលំនៅ ភូមិដំរីឡេង ឃុំទទុង ស្រុកដងទង់ ខេត្តកំពត , ៥.ឈ្មោះ ហ៊ុំ សុភ័ក្រ្ត ហៅ យ៉ត ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្តឱ្យចិន ទីលំនៅស្នាក់នៅខុនដូររ៉េស៊ីដង់ ផ្លូវ៤៣២ ក្រុម១ ភូមិសន្សំកុសល សង្កាត់បឹងទំពន់ទី១ រាជធានីភ្នំពេញ , ៦.ឈ្មោះ ជា សុខលី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្តឱ្យចិន ទីលំនៅ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ,
៧.ឈ្មោះ មុន វិចិត្រចិន្ដា ហៅ ចិន្ដា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្តឱ្យចិន ទីលំនៅ ស្នាក់នៅបុរីហ្គ្រេនភ្នំពេញ សង្កាត់ខ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ , ៨.ឈ្មោះ ឡែម លាភ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែ មុខរបរ បុគ្គលិក លក់ដីឡូតិ៍ ទីលំនៅ ផ្ទះលេខបេ៥៦២៧ ផ្លូវលេខ៦ បុរីឈូកមាស ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានចាប់យកវត្ថុតាងពីជនសង្ស័យខាងមានដូចខាងក្រោម៖ -រថយន្តម៉ាកព្រូស ពណ៌ស ផ្លាកលេខ កំពត 2B-8818 និងរថយន្តម៉ាកព្រូស ពណ៌ប្រផេះ ផ្លាកលេខ ភ្នំពេញ 2BQ-8101 -កាំភ្លើង ០៤ដើមៈ១,អាវុធខ្លីម៉ាក GLOCK19GEN4 , ២. អាវុធខ្លីម៉ាក GLOCK19kuiEX , ៣.អាវុធខ្លីម៉ាក SIGSAUER , ៤.អាវុធខ្លីម៉ាក SPRINGFIELDARMORY -ទូរស័ព្ទចំនួន ០៦គ្រឿង -គ្រាប់ចំនួន ៣៨គ្រាប់ -ខ្នោះដៃចំនួន ០៧ -សម្លៀកបំពាក់កងរាជអាវុធហត្ថចំនួន ០៤កំប្លេ -កាតកងរាជអាវុធហត្ថចំនួន ០២សម្លឹក (COPY) -កាបូបស្ពាយចំនួន ០១ -តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០៨នាក់ខាងលើថាខ្លួនពិតជាបានធ្វើសកម្មភាពចាប់ជំរិ..តទារប្រាក់ចំនួន ០៦លើកពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ខាងលើ ត្រូវបាន កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿងដើម្បីបន្តនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី




