បន្ទាយមានជ័យ : ពីធីជប់លៀងនិងស្វាគមន៍បងប្អូនសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាត្រូវបានធ្វើជាបន្តបន្ទាប់នៅស្រុកក្រុង នៃខេត្តបន្ទាយមានជ័យ ហើយចុងក្រោយប្រមូលផ្តុំមកធ្វើនៅទីស្នាក់ការគណបក្សខេត្តនាក្រុងសិរីសោភ័ណកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
លោកសួន បវរ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យអោយដឹងថា : រគណបក្សប្រជាជនកម្ពុជាខេត្តសូមទទួលស្វាគមន៍ អតីតសមាជិកក្រុមប្រឹក្សាស្រុក មេឃុំ ជំទប់ ក្រុមប្រឹក្សា និងបេក្ខជនបម្រុងទូទាំងខេត្តបន្ទាយមានជ័យចំនួន១៣៨នាក់ ស្រី ១៧នាក់ បានដើរចេញពីបក្សសង្គ្រោះជាតិ មកសុំចូលរួមជាមួយគណបក្សប្រជាជន ដើម្បីបន្តចូលរួមធ្វើការអភិវឌ្ឍមូលដ្ឋានជាបន្តទៀត”។
ចំណែកឯលោក គោស៊ុំ សារឿត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមនិងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តបន្ទាយមានជ័យក្នុងពីធីនោះថា : មន្ត្រី និងសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីទាំង១៤៥ ត្រូវបានបក្សខេត្តប្រកាសទទួលស្គាល់ និងស្វាគមន៍យ៉ាងកក់ក្តៅក្រោមដំបូលមហាគ្រួសារគណបក្សប្រជាជនកម្ពុជាតែ១ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
លោកគោស៊ុំ សារឿត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជូយខេត្តបជ តំណាងលោក កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជូយខេត្ត លោក សួន បវរ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត លោក អ៊ុង អឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានចូលរួមក្នុងពិធីស្វាគមន៍នោះ។
មន្ត្រីកត់ត្រារបស់បក្សអោយដឹងថា:តួលេខខុសគ្នានេះ មកពីតួលេខផ្តល់អោយនិងការធ្វើបច្ចុប្បន្នភាពតាមម៉ោង តាមថ្ងៃនិងអាចរាប់បញ្ជូលទាំងសកម្មជនធម្មតាចូលពីមុននេះផង។
លោក គោស៊ុំ សារឿត បានចាត់ទុកការដើរចេញរបស់មន្ត្រីសកម្មជនគណបក្សសង្គ្រោះជាតិនេះគឺបានសំដែងឲ្យឃើញពីការអស់ជំនឿ លើថ្នាក់ដឹកនាំ និងគណបក្សសង្គ្រោះជាតិ ដែលបានយកលទ្ធប្រជាធិបតេយ្យ និងសិទ្ធមនុស្ស មកញុះញង់បោកបញ្ឆោត ឆន្ទះប្រជាជន ដើម្បីប្រព្រឹត្តិអំពើក្បត់ជាតិ តាមការបង្គាប់បញ្ជារបស់បរទេស ក្នុងគោលបំណងផ្តួលរលំរដ្ឋអំណាចស្របច្បាប់៕ ដោយ : បន្ទាយ