Saturday, November 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនជនល្មេីសម្នាក់ ដែលដុតផ្ទះឆេះអស់ជាង១០ខ្នង បណ្តាលឲ្យស្ត្រីជាប្រពន្ធស្លាប់ , ប្តីរបួសធ្ងន់​

ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនជនល្មេីសដែលដុតផ្ទះបណ្តាលអោយស្ត្រីជាប្រពន្ធស្លាប់,ប្តីរបួសធ្ងន់​ និងខូចខាត​សម្ភាររួមទាំងផ្ទះ១២ខ្នង​ ស្ថិតនៅ​ភូមិរលួស​ សង្កាត់​ជេីងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង​ ៨និង៥០នាទីយប់ថ្ងៃទី២១​ ខែវិច្ចិកា​ ឆ្នាំ​២០២៥​ ។

លោកវរសេនីយ៍ឯក​ ជឹម​ សុីថា​ អធិការខណ្ឌដង្កោដែលដឹកនាំចុះឃាត់ជនល្មេីសផ្ទាល់បានបញ្ជាក់ថា កម្លាំងរបស់លោកតាមចាប់ជនល្មេីសបានភូមិទួលចាន់ឃុំលើកដែក​ ស្រុកកោះធំ​ ខេត្តកណ្តាល​ នាព្រឹកថ្ងៃទី២២​ ខែវិច្ឆិកា​ឆ្នាំ​២០២៥​ កំពុងនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដេីម្បីបន្តនីតិវិធីច្បាប់។

សូមរំលឹកថា ផ្ទះប្រជាពលរដ្ឋជាង១០ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង០៨៖៥០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវលំ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ បានបណ្តាលឲ្យមានមនុស្សស្រីម្នាក់ស្លាប់ និងមនុស្សប្រុសម្នាក់ទៀតបានរងរបួសធ្ងន់ ។

ក្នុងហេតុការណ៍អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១០គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន១៨គ្រឿង ប្រើប្រាស់ទឹកអស់ ១៨ឡាន និងរថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០២គ្រឿង ។

ប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ផ្ទះឈើប្រក់ស័ង្កសី ទំហំ (៣ម៉ែត្រ x ៦ម៉ែត្រ) និងឆេះផ្ទះឈើប្រក់ស័ង្កសីទំហំ (៣ម៉ែត្រ x ៦ម៉ែត្រ) ១ខ្នង និងបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងអស់ចំនួន ១០ខ្នង រួមទាំងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង។ ចំពោះករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងគ្រប់គ្រងបានទាំងស្រុងនៅម៉ោង១១និង៣០នាទីយប់នាថ្ងៃខែឆ្នាំដដែល ។

ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានស្រាវជ្រាវរកឃើញថា បណ្តាលមកពីកូនឈ្លោះគ្នាដុតផ្ទះបង្កជាអគ្គិភ័យ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×