Saturday, November 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តពោធិ៍សាត់ នាំយក គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ទៅចែកជូនដល់ គ្រួសាររងគ្រោះដោយសារជំនន់ទឹកភ្លៀងក្នុងសង្កាត់រលាប

ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់ បានចុះនាំយក គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ទៅចែកជូនដល់ គ្រួសាររងគ្រោះដោយសារជំនន់ទឹកភ្លៀងក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់។

ក្នុងគ្រាដ៏លំបាកនេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត ក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់ពីសំណាក់ ប្រមុខថ្នាក់ដឹកនាំជាតិ ទៅកាន់បងប្អូនប្រជាពលរដ្ឋរងគ្រោះផងដែរ។

លើសពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលបានជម្លៀសខ្លួនមកកាន់ទីទួលសុវត្ថិភាព ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅលើការការពារ បញ្ហាអនាម័យ និងសុវត្ថិភាព។

ឯកឧត្តម បានសង្កត់ធ្ងន់ថាការរស់នៅស្អាត និងផឹកស្អាត គឺជាគន្លឹះដ៏សំខាន់ក្នុងការការពារ និងបញ្ចៀសនូវរាល់ជំងឺដង្កាត់នានា ដែលតែងតែកើតមានឡើងនៅក្នុងរដូវទឹកជំនន់៕រក្សាសិទ្ធដោយ៖សុទ្ធលី

×