Sunday, November 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនញៀនថ្នាំម្នាក់ប្រព្រឹត្តអំពើ​ឃាតកម្ម​​ សម្លាប់​មួយគ្រួសារចំនួន៩នាក់ ដោយ​ចាក់​សាំង​ដុតដើម្បី​បំបាត់ភស្តុតាង​

កំពង់ចាម ៖ ជនញៀនថ្នាំម្នាក់​បាន​ឈ្លោះ​ជាមួយ​ប្រពន្ធ​មាន​ផ្ទៃពោះ​ កើតជា​អំពើ​ហិង្សា​ឈាន​ទៅ​ដល់​ប្រព្រឹត្តអំពើ​ឃាតកម្ម​​សម្លាប់​ក្មួយ​ ​ម្ដាយក្មេក​ និងប្រពន្ធ​មានកូន​ក្នុង​ផ្ទៃ ដោយ​ចាក់​សាំង​ដុត​សរុបចំនួន៩​នាក់​ ។ ហេតុការណ៍​នេះ​បានកើតឡើង​នៅផ្ទះ​ចាំចំការនៅឃុំទួលសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

ក្រោយ​ហេតុការណ៍​កើតឡើង​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​ឈាន​ដល់​ចាប់​បុរស​ជា​ប្ដី បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។

​ ដើមហេតុ​ដំបូង​ប្រពន្ធ​ជា​ជន​រង​គ្រោះ​និង​ប្ដី​បាន​ឈ្លោះ​គ្នា​ ដោយ​ទ្រាំ​មិន​បាន ​ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​រត់​មក​ផ្ទះ​ម្ដាយ​នៅ​ភូមិ​ពោន ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​៥​គីឡូម៉ែត្រ ពី​ផ្ទះ​របស់​ខ្លួន​ ។ ​បន្ទាប់​មក​ប្ដី​ខឹងសម្បារ​និង​ប្រពន្ធ ក៏​ជិះ​ម៉ូតូ​មក​តាម​រករឿង​ប្រពន្ធ​ដល់​ផ្ទះ​ម្ដាយក្មេក​ទៀត​ដែល​ស្ថិត​នៅ​ភូមិ​ពោន​។​ គ្រានោះ​ប្ដី​បាន​ប្រព្រឹត្ត​នូវ​អំពើ​ឃាតកម្ម​ដោយ​សម្លាប់​ក្មួយ​ៗ​នៅផ្ទះ​នោះ​ទាំងអស់​ រួមទាំង​ប្រពន្ធ​ពោះធំ​កូន​ក្នុង​ផ្ទៃ​និង​ម្ដាយក្មេក ដោយ​បាន​លើក​គ​ដាក់​លើ​គ្នា​រួច​ចាក់​សាំង​ដុត​​ដើម្បី​បំបាត់ភស្តុតាង​។

ជនសង្ស័យជាប្តី​ឈ្មោះ សុ​បិ​ន្ត វិ​នា អាយុ​២១ ឆ្នាំ រស់នៅ​ភូមិ​គីឡូ​១០ ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម បាន​កាប់សម្លាប់ និង​ដុត ប្រពន្ធ យាយ និង​ក្មួយ​ៗ​សាច់ថ្លៃ​សរុប​ស្លាប់​អស់​ចំនួន ៩ នាក់ ៖១-​ឈ្មោះ ស៊ុន ស្រឿ​ន ភេទ​ស្រី អាយុ​៦៧ ឆ្នាំ។២-ឈ្មោះ ធា តាំង​លី ភេទ​ស្រី អាយុ​២០​ឆ្នាំ​ (មាន​ផ្ទៃពោះ​) ត្រូវជា​ប្រពន្ធ​របស់​ជន​សង្ស័យ ។
៣-​ឈ្មោះ​  ស៊ី​ម វិសាល ភេទ​ស្រី អាយុ​១៤ ។៤-ឈ្មោះ ផា បូ​តា ភេទ​ប្រុស អាយុ​១៣ឆ្នាំ ។៥-ឈ្មោះ ផា ស្រី​តាន ភេទ​ស្រី អាយុ​១១ឆ្នាំ ។៦-ឈ្មោះ ធា ថា​ក់ ភេទ​ប្រុស អាយុ​៧ឆ្នាំ ។
៧-​ឈ្មោះ​ផា សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៧​ឆ្នាំ ។៨-​ឈ្មោះ​ផា ស​ម្ភ​ស្ស ភេទ​ស្រី អាយុ​៥​ឆ្នាំ និង៩​-ឈ្មោះ​ណាត នាង ភេទ​ស្រី អាយុ​២១​ឆ្នាំ។ ពួកគេរស់នៅ​ភូមិ​ទួល​សំបួរ ឃុំ​ទួល​សំបួរ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ស្នងការ​ខេត្ត​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×