Monday, November 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគីកម្ពុជានិងហុងគ្រី បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ដែលបាននិងកំពុងរីកចម្រើនលើវិស័យជាច្រើន ដែលជាប្រយោជន៍រួម

លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលក្នុងឱកាសនោះ លោកជំទាវ និង ឯកឧត្តម Péter Sztáray រដ្ឋលេខាធិការទទួលបន្ទុកគោលនយោបាយសន្តិសុខ និងសន្តិសុខថាមពល នៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានធ្វើជាសហប្រធានដឹកនាំកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសទាំងពីរ។

ភាគីទាំងពីរបានគូសបញ្ជាក់នូវចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ដែលបាននិងកំពុងរីកចម្រើនលើវិស័យជាច្រើនដែលជាប្រយោជន៍រួម ដូចបានឆ្លុះបញ្ចាំងតាមរយៈជំនួបជាញឹកញាប់ និងប្រកបដោយផ្លែផ្ការវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ភាគីទាំងពីរទន្ទឹងរង់ចាំប្រារព្វខួបលើកទី៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងហុងគ្រីនៅក្នុងឆ្នាំ២០២៦។

រដ្ឋលេខាធិការទាំងពីរ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃយន្តការកិច្ចពិគ្រោះយោបល់នយោបាយ និងការផ្លាស់ប្តូរកម្រិតខ្ពស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងអភិវឌ្ឍន៍។

សហប្រធានទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងលើកឡើងពីជំហានជាក់ស្តែង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម និងការវិនិយោគ ការគ្រប់គ្រងធនធានទឹក កសិកម្ម និងកសិឧស្សាហកម្ម ថាមពល អប់រំ សុខាភិបាល និងទេសចរណ៍។

ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភរួម រួមទាំង បច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×