Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លើង​ឆាបឆេះ​ចំការ​អំពៅ​ប្រមាណ​ជាង​២០០​ហិកតា នៅ​ស្រុក​ស្វាយទាប សង្ស័យ​មាន​មនុស្ស​លួច​ដុត​

​ស្វាយរៀង ៖ មាន​ភ្លើង​ឆាបឆេះ​ចំការ​អំពៅ​អស់​ប្រមាណ​ជាង​២០០​ហិកតា​សង្ស័យថា​មាន​មនុស្ស​លួច​ដុត​បំផ្លាញ​ដោយសា​រឈ្នា​នេះ​ក៏​ប៉ុន្តែ​សមត្ថកិច្ច​គ្រាន់តែ​ដាក់​ការសង្ស័យ​ហើយ​បាន​ធ្វើ​ការស៊ើបអង្កេតរ​ក​មូលហេតុ​ដើម្បី​រក​ជនបង្ក​មក​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ បើ​តាម​សមត្ថកិច្ច​នគ​បាល​ស្រុក​ស្វាយទាប​បានឲ្យដឹងថា​៖​មាន​ភ្លើង​ឆាបឆេះ​ដំណាំ​អំពៅស្ករ​អស់​ប្រមាណ​ជាង​២០០​ហិកតា កាលពី​វេលា​ម៉ោង ៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧​វិច្ឆិកា​២០១៧ នៅ​ភូមិ​បាត់​ថង់ ឃុំ​គគីរ​សោម ស្រុក​ស្វាយទាប ។​

​ប្រភព​ដដែល​បន្ត​ទៀត​ថា​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​ផ្សែង​ហុយ​នៅ​ក្នុង​ចំការ​អំពៅ​របស់​ក្រុមហ៊ុន សុផាត​សំណាង ហើយ​មួយសន្ទុះ​ក្រោយមក​ក៏​មាន​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ ឆាបឆេះ​រាលដាល​យ៉ាង​លឿន​ម្យាង​ដោយមាន​ខ្យល់​បក់បោក​ពី​ទឹសខាងជើង​ផង​ភ្លើងក៏ រាល​ឆេះ​យ៉ាង​លឿន​បន្តទៅ​ចំការ​អំពៅ​របស់​ក្រុមហ៊ុន​រឿន​សា​រ៉េ​ន និង​ក្រុមហ៊ុន​អំពៅ លោក កុយ​ឈី​។​បើ​តាម​របាយការណ៍រ​បស់​សមត្ថកិច្ច​ឲ្យដឹង​ទៀតថា ការខូចខាត​អំពៅ​នោះ​មាន​ចំនួន​០៣​ក្រុមហ៊ុន​គឺ​៖ ១- ក្រុមហ៊ុន កុយ ឈី ឆេះ​អំពៅ​អស់ ចំនួន​៣០​ហិកតា ២-​ក្រុមហ៊ុន រឿន សា​រ៉េ​ន ឆេះ​អស់ ចំនួន​៧០​ហិកតា ៣- ក្រុមហ៊ុន សុផាត សំណាង ឆេះ​អំពៅ​អស់​ចំនួន​១២០​ហិកតា​។ បើ​តាម​ម្ចាស់​ក្រុមហ៊ុន​អំពៅ​លោក​កុយ​ឈី​បានធ្វើការ​ត្អូញត្អែរថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គឺ​មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​លែង​ក្របី​គោ ឲ្យចូល​ស៊ីអំពៅ​អស់​រាប់​រយ​ហិកតា និង​មាន​ភ្លើង​ឆេះ​អំពៅ​ជា​ច្រើនលើក​ច្រើនសារ​អស់​រាប់​សិប​ហិកតា​ទៀតផង ធ្វើឲ្យ​ក្រុមហ៊ុន​ខាតបង់​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។ ថ្ងៃ​២៧​វិច្ឆិកា​២០១៧​នេះ មាន​មនុស្ស​លួច​ដុត​ឆេះ​អំពៅ​អស់​ប្រមាណ ២២០ ហិកតា ខូចខាត​ទាំងស្រុង ដូច្នេះ​ហើយ​ថ្ងែ​ខាង​មុខ​នេះ​ប្រហែលជា​ក្រុមហ៊ុន​ខ្លះ​អាច​ក្ស័យធន​និង​ឈប់​ដាំ​អំពៅ​ទៀតហើយ​។​

​រីឯ​សម្ថ​កិច្ច​បាន​បង្ហើប​ឲ្យដឹង​ទៀតថា ប៉ុន្មាន​ឆ្នាំ​នេះ​គឺ​ពិតជា​មាន​ភ្លើង​ឆេះ​ដំណាំ​អំពៅស្ករ​ជា​ច្រើនលើក​ច្រើនសារ​ដោយ​មាន​ការខូចខាត​រាប់​រយ​ហិកតា នៅ​ឃុំ​គគីរ​សោម​និង​ឃុំ​ព្រៃ​តា​អី​។ ប៉ុន្តែ​ការឆេះ​ដំណាំ​ពៅ​នេះ​មិន​ទាន់​ដឹង​ថា​មូលហេតុ​អ្វី​នោះទេ ប៉ុន្តែ​ការសន្និដ្ឋាន​របស់ ម្ចាស់​ក្រុមហ៊ុន​សង្ស័យថា​ប្រហែលជា​មាន​អ្នក​លូច​ដុត ព្រោះ​នៅ​សុខៗ​ស្រាប់តែ​មាន​ផ្សែង​ហុយ​និង​មាន​ភ្លើង​ឆាបឆេះ​យ៉ាងខ្លាំង​បែបនេះ​។ ទោស​បី​ជា​យ៉ាងណា​ក៏​ដោយ​សមត្ថកិច្ច​កំពុងបើក​ការស៊ើបអង្កេត​ករណី​នេះ​ហើយ ក្រុមហ៊ុន​ទាំង​បី​ខាងលើ​សង្ឃឹមថា សមត្ថរ​កិច្ច​និង​រក​មូលហេតុ​ឃើញ​និង​ចាប់​ជន​បង្ក​បាន​ទៅ​ចុះ​៕​វ៉ៃកូ​

 

×