Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមទឹម បុរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្មដឹកនាំជំនាញជលផលបង្ក្រាបបទល្មើសនេសាទ

ខេត្តកំពង់ចាម: ក្នុងរដូវវស្សាពពួកមច្ឆាបានហែលចូលតាមព្រែកបឹងបួរដើម្បីបង្កើតកូនបានយ៉ាងច្រើនសម្បូរបែប។តែមកដល់រដូវបើកនេសាទក្រុមជនខិលខូចបានប្រព្រឹត្តបទល្មើសនេសាទដែលខុសច្បាប់ ឃើញបែបនេះត្រូវបានឯកឧត្តមទឹម បុរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដឹកនាំកម្លាំងជំនាញជលផលចុះបង្ក្រាបបទល្មើសលើទីតាំងស្រុកចំនួន៤ក្នុងនោះមាន÷ បាធាយស្ទឹងត្រង់ ព្រៃឈរនិងកងមាស ដោយបានរួសរើបំផ្លាញស្បៃមុងរាប់ពាន់ម៉ែត្រ
កាប់បំផ្លាញបង្គោលរាប់រយដើមនិងចាក់លែងកូនត្រីទៅក្នុងបឹងធម្មជាតិច្រើនគីឡូក្រាម។

លោកលី ស្រ៊ី នាយខាន់រដ្ឋបាលជលផលកំពង់ចាមបានឲ្យដឹងនាល្ងាចថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២៥ ថា:ដោយមានការណែនាំពីសំណាក់ឯកឧត្តមអភិបាលខេត្តក៏ដូចជាប្រធានមន្ទីរកសិកម្មខេត្ត ដោយកម្លាំងជលផលបានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទដោយធ្វើឡើងជាបន្តបន្ទាប់ក្នុងរដូវបើកនេសាទព្រោះក្រុមមនុស្សខូចតែងតែលួចប្រព្រឹត្តដាក់ឧបករណ៍នេសាទដោយខុសច្បាប់តាមព្រែកបឹងដើម្បីចាប់យកត្រីតូចធំ ព្រមទាំងបំផ្លាញកូនត្រីតូចៗទៀតផង។

នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមបន្តឲ្យដឹងទៀតថាចំពោះករណីបង្ក្រាបលើកទីមួយដោយធ្វើឡើងកាលពី
ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកបាធាយ អាជ្ញាធរស្រុកស្ទឹងត្រង់ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ បានអមដំណើរឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចំនួន ០៣ករណី រួមមាន៖
+ករណីទី០១
-រុះរើរបាំងផ្ចិតព្រែកចំនួន ០២កន្លែង ប្រវែង ២២ម៉ែត្រ
-របាំងព្រួលឫស្សីប្រវែង ២០ម៉ែត្រ
-លបសាច់រ៉ាវ ចំនួន០៤មាត់ ប្រវែង ៦០ម៉ែត្រ បង្គោលចម្រឹងចំនួន ៨៥ដើម
នៅចំណុចព្រែកអូរម៉ាល់ ភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
  +ករណីទី០២
   -ឧបករណ៍លូស្បៃមុងចំនួន ១២មាត់
   -របាំងស្បៃមុងប្រវែង ៣៦០ម៉ែត្រ
   -បង្គោលចម្រឹងចំនួន ១៨០ដើម
   -ចាក់លែងត្រីចម្រុះទម្ងន់ ៤៨គីឡូក្រាម នៅចំណុចវាលអាចម៍ក្របី ឃុំព្រែកបាក់ ខេត្តកំពង់ចាម។
  +ករណីទី០៣
   -ឧបករណ៍ស្បៃមុងចំនួន ០៩មាត់
   -របាំងស្បៃមុងប្រវែង ២៧០ម៉ែត្រ
   -បង្គោលចម្រឹងចំនួន ១៣៥ដើម
   -ចាក់លែងត្រីចម្រុះទម្ងន់ ៣៦គីឡូក្រាម នៅចំណុចចុងព្រែក ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ចំពោះករណីទី២ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកព្រៃឈរ អាជ្ញាធរស្រុកកងមាស កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃឈរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន និងព្រែកក្របៅ និងសហគមន៍នេសាទសាមគ្គីឃុំមៀន បានអមដំណើរឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចំនួន ០២ករណី រួមមាន៖
+ករណីទី០១
-ឧបករណ៍លូស្បៃមុងចំនួន ០៣មាត់
-របាំងស្បៃមុងប្រវែង ១៥០ម៉ែត្រ
-បង្គោលចម្រឹងចំនួន ២៥ដើម
-ចាក់លែងត្រីចម្រុះទម្ងន់ ០៥គីឡូក្រាម
នៅចំណុចចុងបឹងកេះ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
+ករណីទី០២
-ឧបករណ៍លូស្បៃមុងចំនួន ០៩មាត់
-របាំងស្បៃមុងប្រវែង ៤៥០ម៉ែត្រ
-បង្គោលចម្រឹងចំនួន ១៧៥ដើម
-ចាក់លែងត្រីចម្រុះទម្ងន់ ១៨គីឡូក្រាម
នៅចំណុចរណ្តៅខ្សាច់ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។
ដោយឡែកសម្រាប់ករណីទី៣វិញធ្វើឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកងមាស អាជ្ញាធរឃុំស្តៅ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ និងកម្លាំងប្រជាការពារឃុំស្តៅ ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន០២ករណី ដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖
+ករណីទី០១
-រុះរើរបាំងផ្ជិតព្រែកចំនួន ០១កន្លែង ប្រវែង០៨ម៉ែត្រ
-បង្គោលឫស្សីចំនួន ១៥ដើម
នៅចំណុចព្រែកអន្លង់គគីរ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។
+ករណីទី០២
-ឧបករណ៍ដាយចាប់ត្រីទំហំ ៥×៤×១៥ម៉ែត្រ ចំនួន០២មាត់
នៅចំណុចព្រែកអន្លង់គគីរ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។ជាមួយនោះកម្លាំងជលផលនិងត្រៀមបង្ក្រាបបទល្មើសនៅកន្លែងផ្សេងទៀតហើយបានដូចភ្លៀងរលឹម៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×