កំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឲ្យដឹងថា កិច្ចប្រតិបត្តិការក្ដៅគគុកសហការស្រាវជ្រាវតាមឃាត់ខ្លួនបានមុខសញ្ញា ជាចារី និងសហចារី ៧នាក់ ដកហូតបានដាវ និងកាំបិត ករណីហិង្សាដោយចេតនា នៅមុខក្លឹប ប៊ីឌីអរ ស្ថិតនៅផ្លូវជាតិលេខ៤១ ភូមិឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ កាលពីយប់ថៃ្ងទី២៤ ខែវិច្ឆិកាបណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់។
ជនរងគ្រោះឈ្មោះ ជុន កែវមេសា ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវចំខ្នងដៃ ខ្នងជេីងខាងឆ្វេងបណ្តាលអោយរងរបួស ត្រូវបានក្រុមគ្រួសារយកព្យាបាលនៅមន្ទីរពេទ្យតេជោសន្តិភាព រាជធានីភ្នំពេញ ។
ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនឹងការដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរងជំនួយការដឹកនាំការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កំលាំងសហការអធិការដ្ឋាននគរបាលស្រុកសំរោងទង និងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្ដកណ្ដាល សមត្ថកិច្ចបានអនុវត្ដ និងស្រាវជ្រាវរហូតធ្វេីការកំណត់និងឃាត់ខ្លួនមុខសញ្ញាសង្ស័យបាន៧នាក់៖1•ឈ្មោះ អ៊ាន រ៉ាយុទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកអង្គស្នួល (កាប់ជនរងគ្រោះ) ។ ២•ឈ្មោះ កា សុធារ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល (កាប់ម៉ូតូ) ។ ៣• ហួរ ប៊ុនហាយ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិព្រៃពង្រ ឃុំសំបូរ(កាន់ដាវ) ស្រុកសំរោងទង។ ៤•ឈ្មោះ ម៉ុន សៀវថាវ ភេទប្រុស អាយុ១៧ឆ្នាំនៅភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង ។ ៥• រ៉ាន សុវណ្ណា ភេទប្រុស អាយុ១៨ឆ្នាំនៅភូមិព្រៃពង្រ ឃុំសំបូរ ស្រុកសំរោងទង ។ ៦•ឈ្មោះ ណាច ចាន់តុលា ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ។ ៧•ឈ្មោះ ម៉ៅ វិទូ ហៅ ជាតិ ភេទ ប្រុស អាយុ ១៦ ឆ្នាំ នៅភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ។
ក្រោយឃាត់ខ្លួននិងសាកសួរជនសង្ស័យទាំង៧ បានឆ្លើយសារភាពថា និងទទួលស្គាល់ថាពិតជាបានធ្វេីសកម្មភាពកាប់និងចាក់ទៅលេីជនងគ្រោះនិងកាប់ម៉ូតូពិតប្រាកដមែន។ ករណីខាងលើបានកសាងសំណុំរឿងនឹងប្រគល់ជូនការិយាល័យព្រហ្មទណ្ឌខេត្ដបន្ដនិតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី









