Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារ បដិសេធទាំងស្រុង និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការផ្សាយរបាយការណ៍មិនពិត គ្មានវិជ្ជាជីវៈ និងគ្មានមូលដ្ឋានច្បាស់លាស់របស់អង្គការឃ្លាំ មើលសិទ្ធិមនុស្សអន្តរជាតិ

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥សូមបដិសេធទាំងស្រុង និងថ្កោលទោសយ៉ាងដាច់ អហង្ការ ចំពោះការផ្សាយរបាយការណ៍មិនពិត គ្មានវិជ្ជាជីវៈ និងគ្មានមូលដ្ឋានច្បាស់លាស់របស់អង្គការឃ្លាំ មើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលធ្វើឱ្យមាន ការយល់ច្រឡំ ក្នុងចេតនាទុច្ចរិត ញុះញង់ និងមួលបង្កាច់ការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដល់បងប្អូនពលករដែលបានវិលត្រឡប់មកកម្ពុជាវិញ។

ជាក់ស្ដែង ចាប់ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ បងប្អូនពលករដែលវិលត្រឡប់ មកកម្ពុជាវិញ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ និងយកចិត្តទុកដាក់ខ្ពស់ តាមរយៈការរៀបចំមណ្ឌលសំចត, ផ្ដល់ មធ្យោបាយធ្វើដំណើរទៅស្រុកកំណើតដោយមិនគិតថ្លៃ, ជួយលើកសម្ភារៈ, ផ្ដល់ទឹកសុទ្ធ និងអាហារសម្រន់, ជួយសម្រួលឯកសារអត្តសញ្ញាណកម្ម និងជួយឱ្យស្ថាប័នមីក្រូហិរញ្ញវត្ថុពន្យារពេលក្នុងការសង។ ទន្ទឹមនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ បង្កើត យុទ្ធនាការ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” តាមរយៈការជួយគ្នាចុះឈ្មោះរកការងារធ្វើតាមប្រព័ន្ធទូរសព្ទ លេខ ១២៩៧ និងតាមប្រព័ន្ធតេលេក្រាម ដែលបើកផ្លូវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងយុវជនស្ម័គ្រចិត្តន សហភាពសហព័ន្ធយុវជនកម្ពុជា អាចជួយចុះឈ្មោះស្វែងរកការងារជូនបងប្អូនពលករ ដោយមិនបាច់ចំណាយពេល ធ្វើដំណើរទៅកន្លែងណាមួយដើម្បីចុះឈ្មោះ ព្រមទាំងរៀបចំវេទិកាការងារភ្លាមៗនៅតាមឃុំ ដែលមានចំនួនបងប្អូន ពលករវិលមកវិញច្រើន ដោយនាំតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកសិដ្ឋានចុះទៅសម្ភាសការងារផ្ទាល់ នៅតាមឃុំតែម្តងសរុបចំនួន ៥៧៧លើក ព្រមទាំងរៀបចំកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីផ្លាស់ប្តូរជំនាញដល់បងប្អូនដែលចង់បង្កើតមុខរបរ ឬធ្វើការនៅភូមិ ឃុំ។ ជាលទ្ធផល បងប្អូនពលករបានទទួល ការងារធ្វើក្នុងប្រព័ន្ធចំនួនប្រមាណជាង ២៨ម៉ឺននាក់ ហើយក្រសួងកំពុងមានឱកាសការងារប្រមាណ ៨ម៉ឺនកន្លែង និងកំពុងប្រមូលបន្ថែម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×