Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសឡាវ អញ្ជើញធ្វើជាសហប្រធាន ក្នុងកិច្ចប្រជុំ លើកទី១៥ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ឡាវ នៅទីក្រុងវៀងចន្ទន៍

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញធ្វើជាសហប្រធានជាមួយ ឯកឧត្តម ថងសាវណ្ណ ភុមិវិហាន រដ្ឋមន្ត្រីការបរទេសឡាវ ក្នុងកិច្ចប្រជុំ លើកទី១៥ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ឡាវ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

នៅក្នុងសុន្ទរកថាបើក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ពីសារៈសំខាន់នៃការរីកចម្រើនទំនាក់ទំនងទ្វេភាគីកម្ពុជា និងឡាវ ដែលត្រូវបានផ្សារភ្ជាប់តាមរយៈសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាច្រើនឆ្នាំ។ ភាគីទាំងពីរក៏បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការបន្តពង្រឹងភាពជាដៃគូដ៏សំខាន់នេះដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។

កិច្ចប្រជុំក៏បានត្រួតពិនិត្យវឌ្ឍនភាពនៃកិច្ចប្រជុំ លើកទី១៤ នៃJCBC និងស្វែងរកវិស័យថ្មីៗដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរបន្ថែមទៀត។

នាពេលបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរបានអញ្ជើញចុះហត្ថលេខាលើកំណត់ហេតុ កិច្ចប្រជុំ លើកទី១៥ នៃ JCBC កម្ពុជា-ឡាវ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×