ការដំឡើងពន្ធថ្មីនេះសំដៅលើមុខទំនិញមានតម្លៃ២០០.០០០លានដុល្លាររបស់ចិន កំពុងតែបង្ហាញឱ្យឃើញនូវការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងជម្លោះពាណិជ្ជកម្មជាមួយមហាអំណាចចិន។

អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Eastern Investment Group Victor Chu មានស្នាក់ការនៅហុងកុង ប្រាប់ CNBCថា៖«ទីផ្សារកំពុងចាប់ផ្តើមយល់ថា ប្រធានាធិបតីអាមេរិក Trump នឹងអនុវត្តន៍រាល់ការព្រមានដំឡើង
ពន្ធចំពោះទំនិញចិនទាំងអស់ ហើយខ្ញុំជឿថាចិនត្រូវត្រៀមបម្រុងទុកជាមុនអំពីរឿងនេះ»។
តាមលោក Chu ទីផ្សារនឹងបន្តព្រួយបារម្ភ ហើយមជ្ឈដ្ឋានវិនិយោគិននឹងចង់ដកថយទៅកាន់កន្លែងលាក់ខ្លួនសុវត្ថិភាព។ ពួកគេក៏ងាយនឹងទូទាត់បញ្ចប់ផ្នែកដើមទុនជាមួយម្ចាស់កម្មសិទ្ធិ។ ប៉ុន្តែពុំមែនវិនិយោគិនទាំងអស់សុទ្ធសឹងមានប្រតិកម្មភ្លាមៗនោះទេ។ចំពោះអ្នកមានចក្ខុវិស័យរយៈពេលវែងឆ្ងាយ គឺមាននិន្នាការនឹងរង់ចាំហើយពិនិត្យពិច័យសិន។
លោកChuសង្កត់ធ្ងន់ថា៖ «ពួកគេនឹងរង់ចាំសភាពការណ៍នឹងប្រព្រឹត្តទៅបែបណា ពិសេសគឺក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិអាមេរិកនៅខែវិចិ្ឆកាឆ្នាំនេះ។ ពួកគេនឹងពិនិត្យមើលថាតើជម្លោះពណិជ្ជកម្មនេះពិតជាអូសបន្លាយ វែងជាងនៅក្នុងរយៈពេលមធ្យម នឹងក្លាយជាសង្គ្រាមពាណិជ្ជកម្មទាំងស្រុងមួយដែរឬទេ ឬអាចនឹងមាននូវកិច្ចព្រមព្រៀងនយោបាយណាមួយនោះក្នុងចន្លោះពេលពាក់កណ្ដាលខែវិច្ឆិកាឆ្នាំ២០១៨»។
ទន្ទឹមនឹងជម្លោះពាណិជ្ជកម្មអាមេរិក-ចិន បច្ចុប្បន្ននេះក៏មាននូវបញ្ហាដទៃទៀតដែលខឿនសេដ្ឋកិច្ចពិភពលោកត្រូវប្រឈមមុខយ៉ាងតានតឹង រួមមានវិបតិ្តនៅបណ្ដាទីផ្សារទើបអភិវឌ្ឍន៍ ក៏ដូចជាហានិភ័យនៃវិបត្តិហិរញ្ញវត្ថុអាចកើតឡើងមុនការរំពឹងទុក។
នោះគឺវិបត្តិនៅតួកគីនិងអាហ្សង់ទីនដែលនាំឱ្យមានស្ថានភាពលក់ចេញយ៉ាងប្រញាប់ប្រញាល់នូវរូបិយប័ណ្ណថ្មី ធ្វើឱ្យរូបិយប័ណ្ណនៅប្រទេសអាស៊ីមួយចំនួនក៏រងឥទ្ធិពល។ជាក់ស្តែងរូបិយប័ណ្ណ rupiah របស់ឥណ្ឌូណេស៊ីក៏បានធ្លាក់ចុះក្នុងកម្រិតទាបបំផុតអំឡុងពេល២០ឆ្នាំកន្លងមក ហើយប្រាក់ rupee របស់ឥណ្ឌាក៏កំពុងត្រូវរងទទួលនូវសម្ពាធមិនធម្មតាឡើយ៕
សូយន