Friday, November 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឲ្យ ការិយាល័យជំនាញពាក់ព័ន្ធនិងអធិការនគរបាលខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងលើការងារដឹកនាំចាត់វិធានការបង្ការទប់ស្កាត់និងបង្រ្កាបក្មេងទំនើងឲ្យមានប្រសិទ្ធភាព

យោងតាមបទបញ្ជានិងការណែនាំដ៏ខ្ពង់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យលោក-លោកស្រីស្នងការរងទទួលដឹកនាំតាមបណ្តាខណ្ឌទាំង១៤ លោកនាយការិយាល័យជំនាញព្រហ្មទណ្ឌ ការិយាល័យជំនាញពាក់ព័ន្ធនិងលោកអធិការនគរបាលខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងលើការងារដឹកនាំចាត់វិធានការបង្ការទប់ស្កាត់និងបង្រ្កាបក្មេងទំនើងឲ្យមានប្រសិទ្ធភាព ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំឲ្យតាមបណ្តាខណ្ឌធ្វើបច្ចុប្បន្នភាពឡើងវិញគ្រប់គ្រងមុខសញ្ញាក្មេងទំនើងក្នុងមូលដ្ឋានឲ្យបានច្បាស់លាស់ ត្រូវដឹកនាំកិច្ចប្រជុំវាយតម្លៃសភាពការណ៍ភូមិសាស្រ្តក្នុងមូលដ្ឋានលើបញ្ហាប្រឈមនៃបទល្មើសក្មេងទំនើង និងរាយការណ៍សុំគោលការណ៍ជូនជំនាញដើម្បីសហការដោះស្រាយឲ្យទាន់ពេលវេលា។

បើតាមលោកស្នងការនគរបាលរាជធានីភ្នំពេញ, ត្រូវប្រើប្រាស់កម្លាំងគ្រប់ជំនាញបង្កើនយកចិត្តទុកដាក់ចេញល្បាតត្រួតពិនិត្យនៅគោលដៅភូមិសាស្រ្តលើបញ្ហាប្រឈមប្រមូលផ្តុំដោយក្មេងទំនើងដែលមានហានីភ័យបង្កបទល្មើស ដើម្បីទប់ស្កាត់និងបង្រ្កាប។ បទល្មើសក្មេងទំនើងត្រូវអនុវត្តវិធានការច្បាប់ដោយម៉ឺងម៉ាត់ និងមិនដកថយឡើយ ។បន្តសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិដែលត្រូវចូលរួមចេញសហការទប់ស្កាត់និងបង្រ្កាបក្មេងទំនើងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×