នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម វីនស្តុន ភីធឺរ រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ នៅទីស្ដីការក្រសួង។
នៅក្នុងជំនួប រដ្ឋមន្រ្តីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីរួមចំណែកដល់ការលើកកម្ពស់សន្ដិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។
បន្ទាប់ពីជំនួប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរៀបចំអាហារថ្ងៃត្រង់ជាកិត្តិយស ជូនឯកឧត្តម វីនស្តុន ភីធឺរ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៨ ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២៥៕ រក្សាសិទ្ធដោយ៖សុទ្ធលី











