ក្រសួងការពារជាតិ បានប្រកាសថា តបតាមការអញ្ជើញ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ចូលរួមក្នុងពិធីអបអរសាទរទិវាថ្ងៃបង្កើត សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គម្រប់ខួប ៥០ឆ្នាំ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




