Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេសកម្ពុជា និងនូវែលសេឡង់ បានឯកភាពគ្នាបន្ត ជំរុញការប្រើប្រាស់យន្តការសន្ទនានយោបាយនេះឱ្យបានទៀងទាត់

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វឺនស្តុន ភីជី៖ ញ៉ូមន្ត្រីការបរទេស នូវែលសេឡុង បានអញ្ជើញមកភ្នំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីទី២៨ ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទស្សនកិច្ចនេះ បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរ ក្នុងការបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងស្វែងរកហើយថ្មីៗថែមទៀតសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ។ ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តម វីនស្គុន គឺជីវៈ បានចូលជួបសំដែងការគួរសមចំពោះ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានជួបពិភាក្សាជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។

ក្នុងឱកាសនៃជំនួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី២៩ ខែច្ឆិកា ឆ្នាំ២០២៥ សម្ដេចឱបតី យករដ្ឋន្ត្រី និងឯកឧត្តម វីនស្ថាន ភីជី៖ បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងដ៏ប្រសើរនឹង និងយូរអង្វែងនៃប្រទេសទាំងពីរ ព្រមទាំងបានបញ្ជាក់ជាថ្មីពីការបន្តពង្រឹងមិត្តភាព និងកិច្ចសហ- ប្រតិបត្តិការ ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៃប្រទេសទាំងពីរ។

នៅព្រឹកថ្ងៃដដែលនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តម វីនស្តុន ភីធឺរ បានជួបពិភាក្សាយ៉ាងស៊ីជម្រៅ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលគ្រប់ដណ្តប់ លើវិស័យជាច្រើន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរម្លឹកដោយអំណរគុណនូវការរួមចំណែករបស់ ប្រទេសនូវែលសេឡង់ចំពោះដំណើរការស្វែងរកសន្តិភាព និងការស្ដារកម្ពុជាឡើងវិញ ចាប់តាំងពីដើម ១សវត្សរ៍ឆ្នាំ ១៩៩០ មក ជាពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្ងាត់មីន និងការអភិវឌ្ឍធនធាន មនុស្ស។ តាគីរៀវណាសេឡង់ បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស
ចំពោះកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានតសំបកំពុង សារៈសំខាន់នៃការរក្សាការប្រាស្រ័យទាក់ទងជាប្រចាំនៅកម្រិត ដើម្បីធ្វើឱ្យទំនាក់ទnal កាន់តែស៊ីជម្រៅ និងរិះរកវិស័យថ្មីៗនៃកិច្ចសហប្រតិបត្តិការ។ ភាគីទាំងពីរ ក៏បានស្វាគមន៍ការរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ រវាងក្រសួងការបរទេសកម្ពុជា និងនូវែលសេឡង់ ដែលបានប្រព្រឹត្តទៅ ដោយជោគជ័យ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងវែលីងតោន និងបានឯកភាពគ្នាបន្ត ជំរុញការប្រើប្រាស់យន្តការសន្ទនានយោបាយនេះឱ្យបានទៀងទាត់។

ចំពោះកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ដោយទទួលស្គាល់ថា ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការ ឆបោកតាមប្រព័ន្ធអនឡាញ គឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់សន្តិសុខជាតិ ដែលទាមទារឱ្យមាន កិច្ចសហប្រតិបត្តិការក្នុងតំបន់ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងបានឯកភាពធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មទាំងនេះ។

ក្នុងវិស័យសេដ្ឋកិច្ច រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពគ្នាថា ស្ថាប័នពាក់ព័ន្ធនៃប្រទេស ទាំងពីរ គួរតែបង្កើនកិច្ចខិតខំប្រឹងប្រែងប្រើប្រាស់ឱ្យអស់សក្ដានុពលដែលមាន ដើម្បីលើកកម្ពស់ ពាណិជ្ជកម្ម ជាពិសេស ក្នុងវិស័យកសិកម្ម បង្កើនរំហូរវិនិយោគ និងជំរុញការបំពេញបន្ថែមឱ្យគ្នាក្នុងវិស័យ សេដ្ឋកិច្ច។

ការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន នៅតែជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគី។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃវិស័យទេសចរណ៍ សម្រាប់ចូលរួមលើកកម្ពស់ ការយល់ដឹងពីគ្នាទៅវិញទៅមក និងបង្កើនកំណើនសេដ្ឋកិច្ច។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែង អំណរគុណចំពោះការផ្តល់ជំនួយដ៏យូរអង្វែងរបស់នូវែលសេឡង់ក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរ យៈកម្មវិធីបណ្តុះបណ្តាលរយៈពេលវែង និងខ្លី ដែលបាន និងកំពុងរួមចំណែកយ៉ាងសំខាន់ដល់ការ អភិវឌ្ឍមូលធន់មនុស្សនៅកម្ពុជា។

ក្រៅពីកិច្ចពិភាក្សាទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន ឯកឧត្ដម វីនស្តុន ភីធឺរ អំពីការវិវឌ្ឍថ្មីៗពាក់ព័ន្ធនឹងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដែលបានចុះហត្ថលេខា រវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងបានគូសបញ្ជាក់ថា កម្ពុជានឹងនៅតែប្តេជ្ញា អនុវត្តតាមខ្លឹមសារ នៃសេចក្តីថ្លែងការណ៍រួមនេះ។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តក្នុង តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម និងបានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ ផលប្រយោជន៍ទៅវិញទៅមក និងធ្វើការរួមគ្នាដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព តាមរយៈ កិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។

ឯកឧត្តម វីនស្តុន ភីធឺរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្តី ប្រាក់ សុខុន ដែលបានផ្ដល់កិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងបដិសណ្ឋារកិច្ចដ៏ល្អប្រសើរ សម្រាប់គណៈ ប្រតិភូនូវែលសេឡង់។ ឯកឧត្តម វីនស្តុន ភីធឺរ ក៏បានអញ្ជើញ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនូវែលសេឡង់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឯកភាព ទទួលយកការអញ្ជើញនេះដោយក្តីរីករាយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×