ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងក្តីអាណិតអាសូរដោយស្មោះអស់ពីដួងចិត្ត គោរពជូន លោកជំទាវ ពាន់ ម៉ាហារ៉ានី (Puan Maharani) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ក្រុមគ្រួសារនៃសព ដែលបានបាត់បង់សមាជិកក្រុមគ្រួសារជាទីស្រឡាញ់ និងក្រុមគ្រួសារដែលរងគ្រោះមហន្តរាយធម្មជាតិ នៃទឹកជំនន់ និងការបាក់ស្រុតដីដ៏ធ្ងន់ធ្ងរ នៅកោះស៊ូម៉ាត្រា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបណ្តាលឲ្យប្រជាពលរដ្ឋឥណ្ឌូនេស៊ីបាត់បង់ជីវិត រងរបួស បាត់ខ្លួន និងប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារទៀតត្រូវជម្លៀសចេញពីលំនៅឋាន ព្រមទាំងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ថែមទៀតផង៕ រក្សាសិទ្ធដោយ៖សុទ្ធលី











