Tuesday, December 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ ស្នើ​សុំ​ឱ្យ​អង្គការ​កាកបាទក្រហមអន្តរជាតិ បន្តតាមដាន​សុខទុក្ខ​របស់វីរកងទ័ពកម្ពុជាទាំង១៨រូប និងជំរុញឱ្យថៃ​ដោះលែងយោធិនកម្ពុជា

ទីក្រុងហ្សឺណែវ ប្រទេសស្វីស ៖ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងអំឡុងពេលនៃការចូលរួមកិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន ជួប​ពិភាក្សា​ការងារជាមួយ លោក Gilles Carbonnier អនុ​ប្រធាន​អង្គការកាកបាទ​ក្រហម​អន្តរជាតិ។

ក្នុង​នោះ​ផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការកាកបាទក្រហមអន្តរជាតិ ដែលបានផ្តល់កិច្ចសហការ និងគាំទ្រដល់កម្ពុជា ក្នុងការទាមទារឱ្យដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ដែល​ត្រូវ​បានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងដោយខុសច្បាប់​របស់យោធាថៃ។

ឯកឧត្តម ក៏បានស្នើ​ដល់​អង្គការ​កាកបាទក្រហមអន្តរជាតិ បន្តតាមដាន​សុខទុក្ខ​របស់វីរកងទ័ពកម្ពុជាទាំង១៨រូប និងជំរុញឱ្យថៃ​ដោះលែងយោធិនកម្ពុជាទាំងអស់ ឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចត្រលប់មកជួបជុំក្រុមគ្រួសារវិញប្រកបដោយសុខសុវត្ថិភាព។

ជាការឆ្លើយតប លោក Gilles Carbonnier បានលើកឡើងថា អង្គការកាកបាទក្រហមអន្តរជាតិ នឹងបន្តតាមដានសុខទុក្ខរបស់វីរកងទ័ពកម្ពុជា និងសន្យាធ្វើការជាបន្តចំពោះបញ្ហានេះ ជាមួយគ្រប់ភាគីពាក់ព័ន្ធ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×