Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងរាស្ត្រ​ថ្មី​ទាំង​៤៤​រូប ស្បថ​នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ មុខ​ចូលធ្វើការ​នៅ​រដ្ឋសភា​

spot_img

​ភ្នំពេញ​៖ ក្រុម​តំណាងរាស្ត្រ​ថ្មី​ទាំង​៤៤​រូប ដែល​មកពី​គណបក្សនយោបាយ ចំនួន​៣ ចូល​ស្បថ នៅ​ព្រះបរមរាជវាំង នៅ​ម៉ោង​ជាង​៣​រសៀល ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ មុនពេល​ចូល​ខ្លួន​បំពេញ​ការងារ​ជា​ផ្លូវការ​នៅ​រដ្ឋសភា ។ តំណាងរាស្ត្រ​ថ្មី​ទាំង​៤៤​រូបនោះ រួមមាន ៤១​រូប មកពី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ២​រូប មកពី​គណបក្ស​សញ្ជាតិ​កម្ពុជា និង​១​រូប​ទៀត​មកពី​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច​។​

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​អ្នកតំណាងរាស្ត្រ​ថ្មី ៤៣​រូប​ផ្សេងទៀត យាង និង​អញ្ជើញ​សច្ចាប្រណិធាន​នៅ​ព្រះបរមរាជវាំង មុន​ចូល​បម្រើ​រងារ​ជូន​ជាតិ និង​ប្រជាពលរដ្ឋ​។​ខ្លឹមសារ នៃ​ការធ្វើ​សច្ចាប្រណិធាន​របស់ ក្រុម​តំណាងរាស្ត្រ​ថ្មី​ទាំង​៤៤​រូប ​៖ “​ទូលព្រះបង្គំ យើងខ្ញុំ ប្រធាន អនុប្រធាន និង​សមាជិក​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ធ្វើ​សច្ចាប្រណិធាន នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ ព្រះភ័ក្ត្រ​នៃ​សម្តេចព្រះសង្ឃរាជ និង​ទេវតា​រក្សា​ស្វេតច្ឆត្រ​ដូចតទៅ​។​ក្នុងពេល​ប្រតិបត្តិការ តាម​មុខ​តំណែង​ខ្លួន និង​ក្នុង​ការ​បំពេញបេសកកម្ម ដែល​ប្រជារាស្ត្រ​កម្ពុជា បាន​ប្រគល់​ជូន​ចំពោះ​ទូលព្រះបង្គំ​យើងខ្ញុំ​គ្រប់ៗ​រូប ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្តេជ្ញា​គោរព​រដ្ឋធម្មនុញ្ញ បម្រើ​ជា​និច្ច ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត នូវ​ផលប្រយោជន៍​របស់​ប្រជារាស្ត្រ ប្រជាជាតិ និង​មាតុភូមិ​កម្ពុជា​។ ទូល​ព្រះ​បង្គ​ម​យើងខ្ញុំ សូម​សច្ចា​ថា មិន​កេងប្រវ័ញ្ច​នូវ​ផលប្រយោជន៍​ជាតិ សម្រាប់​ផ្ទាល់ខ្លួន ឬ​សម្រាប់​គ្រួសារ ឬ​សម្រាប់​បក្សពួក ឬ​សម្រាប់​ភាគី​រៀងៗ​ខ្លួន​ឡើយ​។​ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្តេជ្ញា​ប្តូរផ្តាច់​ហ៊ាន​បូជា​ជីវិត ដើម្បី​ការពារ​ជានិច្ច ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត​នូ​វៈ​។​

​ឯករាជ្យភាព​ទាំងស្រុង​នៃ​មាតុភូមិ​កម្ពុជា អធិបតេយ្យភាព​ជាតិ​ពេញបរិបូរណ៍ បូរណភាព​ទឹកដី​ដ៏​ត្រឹមត្រូវ​តាមច្បាប់ នៅក្នុង​ព្រំដែន​ដីគោក និង​ព្រំដែន​សមុទ្រ ដែល​កម្ពុជា ធ្លាប់មាន​ក្នុង​ជំនាន់​ឆ្នាំ ១៩៦៣ ដល់​ឆ្នាំ​១៩៦៩ ឯកភាព​ជាតិ ហើយ​មិន​អនុញ្ញាត​ឲ្យមាន​ការបែ​ង​ចែក ឬ​ការធ្វើ​អបគមន៍​ណាមួយ​ឡើយ​។​ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្តេជ្ញា​រក្សា​ទុក​ជា​និច្ច ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត នូវ​អព្យាក្រឹតភាព និង​ភាព​មិន​ចូល​បក្សសម្ព័ន្ធ​សម្រាប់​កម្ពុជា ហើយ​មិន​អនុញ្ញាត​ជាដាច់ខាត ឲ្យ​ជន​ណា​ក៏​ដោយ ដែល​ចង់​ជ្រៀតជ្រែក​ចូល​ក្នុង​ផ្ទៃក្នុង​នៃ​កម្ពុជា ឬ​មក​បង្គាប់បញ្ជា ចំពោះ​គោលនយោបាយ​ជាតិ និង​អន្តរជាតិ​របស់​កម្ពុជា​បានឡើយ​។ ទូលបង្គំ​យើងខ្ញុំ មិន​បម្រើ​ជា​ដាច់ខាត​នូវ​ផលប្រយោជន៍​បរទេស ហើយ​ធ្វើឲ្យ​ខូចខា​តដល់​ផលប្រយោជន៍រ​បស់​ប្រជារាស្ត្រ ប្រជាជាតិ និង​មាតុភូមិ​កម្ពុជា​ឡើយ​។​ក្នុង​ការដោះស្រាយ​បញ្ហា​ទាំងឡាយ​លើ​ផ្ទៃរាប​ជាតិ និង​អន្តរជាតិ ទូលព្រះបង្គំ​យើងខ្ញុំ នឹង​បំបាត់ចោល​ទាំងស្រុង​នូវ​អំពើហឹង្សា​គ្រប់​បែបយ៉ាង​។​ប៉ុន្តែ​ព្រះរាជាណាចក្រ​កម្ពុជា សូម​រក្សាទុក​នូវ​សិទ្ធិ​កាន់​អាវុធ​តស៊ូ ប្រឆាំង​នឹង​ការរំលោភ​ឈ្លានពាន​មកពី​ក្រៅ ដើម្បី​ការពារ​ជាតិ​មាតុភូមិ​ខ្លួន​។

​​ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្តេជ្ញា​គោរព​ជានិច្ច ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត នូវ​លទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែល​មាន​របប​សភា និង​ពហុបក្ស ព្រមទាំង​មាន​ការគោរព​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​សិទ្ធិមនុស្ស ដូច​មានចែង​ក្នុង​សេចក្តីប្រកាស​ជា​សកល​ស្តីអំពី​សិទ្ធិ​មនុស្ស​។​
​ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្តេជ្ញា​តស៊ូ​ប្រឆាំង​អំពើពុករលួយ​គ្រប់បែបយ៉ាង ប្រឆាំង​អយុត្តិធម៌​សង្គម ហើយ​តស៊ូ​ដើម្បី​ផ្សះផ្សា​ជាតិ ដើម្បី​ឯកភាព​ជាតិ ដើម្បី​សន្តិភាព​សង្គម និង​សន្តិភាព​ជាតិ ដើម្បី​ភាព​សម្បូរ​សប្បាយ​នៃ​ប្រជារាស្ត្រ​កម្ពុជា និង​ដើម្បី​រក្សា​ភាពរុងរឿង​ថ្កើងថ្កាន​នៃ​មាតុភូមិ​កម្ពុជា ជាទី​គោរព​សក្ការៈ និង​ជាទី​ស្នេហា​នៃ​ទូលបង្គំ​យើងខ្ញុំ​គ្រប់រូប​”​។​

​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៤១​រូប​៖
១. លោក ហេង ចាន់ថា តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​បន្ទាយមានជ័យ​
២. លោក ផន ចន្ថា តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​បន្ទាយមានជ័យ​
៣. លោក ញ៉េប ប៊ុនជិន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​បាត់ដំបង​
៤. លោក អ៊ូ ឡុង​ឌី តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​បាត់ដំបង​
៥. សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​
៦. លោក យូ ហុកគ្រី តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​
៧. លោក យ៉ង់ សារី​ម តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​
៨. លោក ខាត់ ទីន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​
៩. លោក យិម វៀន​ថន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​
១០. លោក ហុង ប៊ុន​ហ៊ាង តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​
១១. លោក នុត សុខុម តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង​
១២. លោក អ៊ុក ខុត តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង​
១៣. លោក ពៅ អៀង​គ្រី តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ​
១៤. លោក សោម ណា​រិន្ទ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ​
១៥. លោក ឡុង ឬ​ទ្ធី​យ៉ា តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ​
១៦. លោក នាង ចាន់​ណាក់ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ធំ​
១៧. លោក ស៊ន់ សេក តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ធំ​
១៨. លោក ប៉ុន ណា​រ៉ែ​ន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ធំ​
១៩. លោក សៅ រ៉ានី តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពត​
២០. លោក កៅ ល្អ​ប្រពៃ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពត​
២១. លោក ទេព វាសនា តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពត​
២២. លោក ច័ន្ទ ន​រ៉ា តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្តាល​
២៣. លោក យ៉ាន់ សោ​គុណ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្តាល​
២៤. លោក​
​អាំង សំបូរ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្តាល​
២៥. លោក វ៉ោន សា​ហាក់ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ក្រចេះ​
២៦. លោក ឆឹង ចំរើន តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​
២៧. លោក ផាន់ សិទ្ធី តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​
២៨. លោកស្រី កង បូរាណ តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​
២៩. លោក សុខ ច័ន្ទក្រិ​ស្នា តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​
៣០. លោក សាយ ហាក់ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃវែង​
៣១. លោក រស់ សា​ផន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃវែង​
៣២. លោក ថាវ គឹម​ឡុង តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃវែង​
៣៣. លោក អ៊ា ឃី​ម៉េង តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ពោធិ៍សាត់​
៣៤. លោក យឹម សា​វី តំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប​
៣៥. លោក វ៉ាន់ សុផាន់​ណា តំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប​
៣៦. លោក យោគ ស៊ីថុន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ស្វាយរៀង​
៣៧. លោក ឈឿន តែមួយ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ស្វាយរៀង​
៣៨. លោក ចាប ញ៉ាលីវុធ តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ​
៣៩. លោក គឹ​ង សំណាង តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ​
៤០. លោក អ៊ី ជឿន តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ​
៤១. លោក សំ វុ​ឌ្ឍី តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ​។​
​គណបក្ស​សញ្ជាតិ​កម្ពុជា ២​រូប​៖
១. លោក សេង សុ​ខេង តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​
២. លោក គ​ង្គ សាវ៉ន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃវែង​។​
គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មាន​ចំនួន ១​រូប​៖ លោក ហួន រាជ​ចំរើន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្តាល​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×